ព័ត៌មានជាតិ

យុវជនឆ្នើមរបស់ Toronto FC ម្នាក់កំពុងក្លាយជាចំណាប់អារម្មណ៍របស់ Liverpool

បរទេស៖ យុវជនឆ្នើមរបស់ក្លឹប Toronto FC កីឡាករ Jahkeele Marshall Rutty បច្ចុប្បន្នកំពុងមានឈ្មោះហ្វឹកហាត់ជាមួយនឹងក្លឹបហង្សក្រហម Liverpool និងកំពុងបានក្លាយទៅជាគោលដៅរបស់ក្លឹបផងដែរនាពេលខាងមុខ។

កីឡាករខ្សែប្រយុទ្ធស្លាបវ័យ១៧ឆ្នាំរូបនេះកំពុងមានឈ្មោះជាកីឡាករឆ្នើមរបស់លីគកំពូលអាមេរិក MLS និងក៏មានឈ្មោះជាកីឡាករដ៏មានសក្តានុពលម្នាក់ផងដែរក្រោយការបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបាល់ទាត់អាជីពក្នុងវ័យទើបតែ១៦ឆ្នាំកាលពីឆ្នាំទៅ។

យុវជនឆ្នើមរូបនេះក៏ធ្លាប់បានហ្វឹកហាត់ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ផងដែរកាលពីមុនហើយមិនក្លឹបជាច្រើនណាស់ដែលកំពុងចាប់អារម្មណ៍នាំគាត់យកមកលេងនៅអង់គ្លេសប៉ុន្តែត្រូវរងចាំរហូតដល់ខែមិថុនាឆ្នាំក្រោយពេលវេលាដែលគាត់មានអាយុ១៨ឆ្នាំជាមុនសិន៕

មតិយោបល់