ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុម ចូលប្ល.ន់ផ្ទះលោកស្រី អ៊ាន សៀវម៉ីមិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ គឺ នៅពេលដែលសមត្ថកិច្ចចម្រុះ កំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាសលាស់លើករណីនេះ ជាក់ស្តែងតាមចម្លើយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក ៣ខ្សែ តែប៉ុណ្ណោះ ។
នៅល្ងាចថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១នេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយ ក្រុមចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវម៉ី ( មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ) មានសារព័ត៌មានមួយចំនួន បានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម បានចូលប្ល.ន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវម៉ី ដោយបានប្ល.ន់យកលុយ និងគ្រឿងអលង្កការ សរុប ចំនួន ១០លានដុល្លារ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រើនលើសលុបនេះ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ ឱ្យបានជ្រាបថា នៅពេលដែលសមត្ថកិច្ចចម្រុះ កំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាសលាស់ លើករណីនេះ ជាក់ស្តែងតាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ ។
សូមអរគុណដល់សារព័ត៌មានទាំងឡាយ តែងតែសហការបានយ៉ាងល្អ ក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ពីអ្នកនាំពាក្យ ហើយក៏សូមសំណូមពរ ដល់សារព័ត៌មានមួយចំនួន សូមធ្វើការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វើការចុះផ្សាយ ចៀសវាងធ្វើឱ្យមានភាពច្របូលច្របល់ ជាពិសេសបំប៉ោងសភាពការណ៍ជាដើម ។ ពេលនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ លើករណីនេះ ៕
មតិយោបល់