ព័ត៌មានជាតិ

ក្រសួងអប់រំយុវជននិងកីឡា ប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ខាងមុខនេះ!

ក្រសួងអប់រំយុវជននិងកីឡា ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១

ក្រសួងនឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី-ខេត្ត ពីរដង គឺលើកទី១ នៅថ្ងៃទី២០ ខែធ្នូ
ឆ្នាំ២០២១ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះរបស់ខ្លួន និងលើកទី២នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ ព្រមទាំងវាស់កម្តៅសីតុណ្ហភាពរបស់បេក្ខជន។

បេក្ខជនទាំងអស់ត្រូវមកទទួលការវាស់ស្ទង់កម្តៅ, ពិនិត្យសុខភាព, និងទទួលស្ទីកឃ័រកម្តៅធម្មតា នៅតាម
មណ្ឌលសំណេរនីមួយៗ នៅមុនថ្ងៃប្រឡងមួយថ្ងៃ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ) និងត្រូវពាក់ម៉ាស់ជាប់ជាប្រចាំនៅក្នុងមណ្ឌលប្រឡង។ ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដនិងស្ថិតនៅក្នុងអំឡុងពេល
ចត្តាឡីស័ក ត្រូវធ្វើស្វ័យប្រកាសយ៉ាងតិចមួយថ្ងៃមុនដំណើរការសំណេរ រីឯបេក្ខជនដែលមានកម្តៅលើសពី ៣៧,៥
អង្សាសេ ឬមានរោគសញ្ញាផ្សេងៗដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវធ្វើតេស្តរហ័សរកមេរោគកូរីដ-១៩ នៅទីតាំងសុខាភិបាលដែលកំណត់ដោយអាជ្ញាធរដែនដីរាជធានី ខេត្ត និងត្រូវយកលិខិតបញ្ជាក់លទ្ធផលអវិជ្ជមានកូវីដ-១៩ ពីភ្នាក់ងារសុខាភិបាលមកបង្ហាញនៅមណ្ឌលប្រឡងវិញ ដើម្បីទទួលការអនុញ្ញាតឲ្យចូលប្រឡង។

ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជ័នទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបាន
ល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចត្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

មាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជនទាំងអស់ អាចទទួលបានព័ត៌មានថ្មីៗ ឬសាកសួរ
និងបញ្ចេញយោបល់ពាក់ព័ន្ធនឹងដំណើរការប្រឡងខាងលើ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា www.facebook.com/moeys.gov.kh។

មតិយោបល់