ព័ត៌មានជាតិ

អូ​បា​ម៉ា ប្រៀបធៀប រុស្ស៊ី​ជាមួយ​វីរុស​អេ​បូឡា និង​ក្រុម​អ៊‌ិស្លាម​បង្កើត​រដ្ឋ​

​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា បានប្រកាសថា គោល​ន​យោ បាយ​របស់​រុស្ស៊ី ជា​ហេតុផល​មួយ​ក្នុង ចំណោម​ហេតុផល​៣​ដែល​ពលរដ្ឋ អាមេរិក​បង្ហាញ​ការព្រួយបារម្ភ បន្ទាប់​ពី វីរុស​អេ​បូឡា
និង​ក្រុម​ភេរវកម្ម​អ៊‌ិស្លាម បង្កើត​រដ្ឋ​(IS) ។​
​បច្ចុប្បន្ន​ពលរដ្ឋ​អាមេរិក​ព្រួយបារម្ភ បំផុត​នោះគឺៈ​
​ទី​១-​នៅលើ​ពិភពលោក យើង​បាន ឃើញ​ភាពចលាចល​នៅ​មជ្ឈិមបូព៌ា និង​វិបត្ដនៅ​អ៊ុ​យក្រែន​។ ទី​២-​វីរុស អេ​បូឡា​ដែល​កំពុងតែ​គំរាមកំហែង​ដល់ ពលរដ្ឋ​ជាច្រើន​ជុំវិញ​ពិភពលោក និង​ទី ៣-​គឺ​ការគំរាមកំហែង​វាយប្រហារ​ភេរវ កម្ម​របស់​ក្រុម​ឧទ្ទាម​អ៊‌ិស្លាម​បង្កើត​រដ្ឋ​។​
​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ប្រធានា ធិបតី​អូ​បា​ម៉ា ប្រៀបធៀប​គោ​លន​យោ បាយ​ប្រទេស​រុស្ស៊ី​ជាមួយនឹង​វីរុស​អេបូ ឡា​និង​ក្រុម​IS គឺ​មាន​ការគំរាមកំហែង ដូចគ្នា ។ ក្រោយ​ការប្រៀបធៀប​ខាងលើ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ក៏​មាន​ប្រតិកម្ម យ៉ាងខ្លាំង ។ ក្រសួងការបរទេស​រុស្ស៊ី​បាន ចាត់ទុក​ការប្រកាស​របស់​ប្រធានា​ធិបី អូ​បា​ម៉ា​ជា​ការប្រើប្រាស់​ពាក្យសម្ដី​មិន សមរម្យ និង​ការឃោសនា​អាក្រក់​ទៅ លើ​ប្រទេស​រុស្ស៊ី ។​

​នៅក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​នោះ​ផងដែរ រុស្ស៊ី​បាន ព្រមាន​ថា ការដែល​លោក​ខាងលិច​នៅ តែ​បន្ដ​ចងគំនំ​គុំគួន​អាច​នឹង​បង្ក​ឱ្យមាន បញ្ហា​អាក្រក់​កើតឡើង ។​
​តាម​លទ្ធផល​ស្ទា​ម​ស្ទង់​មតិ​ថ្មី​បំផុត បាន​បង្ហាញឱ្យឃើញថា ការដាក់​ទណ្ឌ កម្ម​របស់​លោក​ខាងលិច​អាច​នឹង​នាំមក នូវ​ផលប្រយោជន៍​ជាច្រើន​ដល់​សេដ្ឋកិច្ច រុស្ស៊ី​ក្នុង​រយៈពេល​យូរ ។​
​ប្រធានាធិបតី​ពូ​ទីន ធ្លាប់បាន​ប្រកាស ថា ការធ្វើ​រដ្ឋប្រហារ​នៅ​អ៊ុយ​ក្រែន​បាន បញ្ជាក់​ពី​របប​ហ្វា​ស៊ីស​ថ្មី​កំពុងតែកើត ឡើង​នៅ​តំបន់​អឺរ៉ុប​ខាងកើត ។ លោក ពូ​ទីន បាន​បន្ដទៀតថា ការបាត់បង់​តុល្យ ភាព​បរមាណូ​រវាង​អាមេរិក នឹង​ដៃគូ​នៅ តំបន់​អឺរ៉ុប​នឹង​ធ្វើឱ្យ​សម្ពន្ធមិត្ដ​លោក ខាងលិច​មិនអាច​ទុកចិត្ដ​គ្នា ។ មេដឹកនាំ រុស្ស៊ី​ក៏បាន​លើកឡើង​ពី​ឃ្លាំង​អាវុធ បរ​មាណូ និង​សមត្ថភាព​ទប់ទល់​វាយ ប្រហារ​ជាមួយ​មហាអំណាច​អាមេរិក​។​

​លោកពូ​ទីន បន្ដទៀតថា ការដាក់ ទណ្ឌកម្ម​របស់​លោក​ខាងលិច​គឺជា​ឱកាស ដ៏​ល្អ​ប្រសើរ​សម្រាប់​បណ្ដា​ក្រុមហ៊ុន របស់​រុស្ស៊ី​ពង្រីក​ការផលិត និង​ប្រើប្រាស់ ផលិតផល​របស់​ខ្លួន ។ ពលរដ្ឋ​រុស្ស៊ី​នៅ តែ​គាំទ្រ​គោលនយោបាយ​ដឹកនាំ​របស់ លោកពូ​ទីន ហើយ​ថ្កោលទោស​លោក ខាងលិច​ដែល​ជា​អ្នក​បង្ក​ឱ្យ​មាន​វិបត្ដិ កើតឡើង​នៅ​ប្រទេស​អ៊ុ​យក្រែន ។​
​សហគមន៍​អឺរ៉ុប​បានប្រកាសថា ការ ដាក់ទណ្ឌកម្ម​ធ្វើឱ្យ​រុស្ស៊ី​ខាតបង់​ទឹកប្រាក់ ៧៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ ផ្ទុយ ទៅវិញ​អឺរ៉ុប​ជា​អ្នកខាតបង់​ច្រើនជាងគេ ដោយ​ការដាក់ទណ្ឌកម្ម​ទាំងនោះ ។​
​តាម​របាយការណ៍​អឺរ៉ុប​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​រហូតដល់​៤០​ពាន់​លាន​អឺរ៉ូ នៅក្នុង​ឆ្នាំ​២០១៤ ហើយ​នឹង​កើនឡើង រហូតដល់​៥០​ពាន់​លាន​អឺរ៉ូ​នៅក្នុង ឆ្នាំ​២០១៥​ដោយសារតែ​ការ​ដាក់​ទណ្ឌ កម្ម​គ្នា​ទៅវិញទៅមក​រវាង​អឺរ៉ុប នឹង​រុស្ស៊ី ។​

​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេយ៍ ឡាវ​រ៉ូវ កាលពី​ថ្ងៃ​ទី​១៣ ខែ តុលា បានប្រកាសថា វិស័យសេដ្ឋកិច្ច នៅក្នុង​ប្រទេស​អឺរ៉ុប​នឹង​ត្រូវ​ឃាត​បង់ យ៉ាងច្រើន​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម មកលើ​ប្រទេស​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​វិបត្ដិ នៅក្នុង​ប្រទេស​អ៊ុ​យក្រែន ។ មកទល់ ពេល​នេះ​គេ​មិនទាន់​អាច​បញ្ជាក់​ពី​ការ ខាតបង់​លើ​វិស័យ​ណា​មួយ​ច្រើនជាងគេ នោះឡើយ ។​
​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ដ្រី ការបរទេស​រុស្ស៊ី លោក​សឺ​ហ្គេយ៍ ឡាវ​រ៉ូវ ជាមួយ​ក្រុមហ៊ុន​ជាង​៦០០​នៅ​អឺរ៉ុប​បាន បញ្ជាក់​ពី​ការខូចខាត​ខាងលើ ។​
​លោក​ឡាវ​រ៉ូវ បាន​អំពាវនាវ​ដល់ អឺរ៉ុប​លុបចោល​ការដាក់ទណ្ឌកម្ម​ដើម្បី ដោះដូរ​ដែល​រុស្ស៊ី​អាច​នាំ​ចូល​ផលិតផល ពី​អឺរ៉ុប​មក​វិញ ។​
​វិបត្ដិ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​បាន ធ្វើឱ្យ​ស្ថានភាព​ទំនាក់ទំនង​រវាង​រុស្ស៊ី នឹង អឺរ៉ុប​ប្រឈមមុខ​តានតឹង​ដាក់គ្នា ហើយ ជះឥទ្ធិពល​អាក្រក់​ដល់​សន្ដិសុខ សណ្ដា​ប់ ធ្នាប់​ដល់​ពិភពលោក​ទាំងមូល ៕​
OBAMA-AP PHOTO_8

មតិយោបល់