ព័ត៌មានជាតិ

Man UTD និង Newcastle កំពុងបន្តតាមដាន់ស្ថានភាពរបស់ Dembele

បរទេស៖ ក្លឹបនៅលីគកំពូលអង់គ្លេសចំនួន២កំពុងបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករខ្សែប្រយុទ្ធបារាំង Ousmane Dembele ខណៈដែលកីឡាកររូបនេះត្រូវបានគេដឹងថាកំពុងមានបញ្ហានៃការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបនៅឡើយ។

Man UTD និង Newcastle សុទ្ធតែកំពុងបានតាមដានស្ថានភាពរបស់កីឡាកររូបនេះខណៈដែលកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ត្រឹមចុងរដូវកាលនេះទៅហើយហើយ Dembele ក៏អាចមានសិទ្ធក្នុងការចរចាជាមួយនឹងក្លឹបផ្សេងបានផងដែរក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។

Dembele មួយរយៈនេះទោះបីជាងើបចេញពីរបួសហើយក្តីប៉ុន្តែមិនសូវអាចមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតរបស់ Barcelona ឡើយហើយជាពិសេសកាន់តែមានសំពាធថែមទៀតនោះគឺនៅពេលដែល Barcelona បានចំណាយលុយដល់ទៅ៥៥លានផោនទិញយក Torres ពី Man City ៕

មតិយោបល់