ព័ត៌មានជាតិ

ម៉ូតូរ៉ឺម៉កដឹកធ្ងន់ ឡើងចំណោតរអិលថយក្រោយ បណ្តាលឲ្យដែកបុកកញ្ចក់រថយន្តឡិចស៊ីស រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ១១និង ៤០ នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើត ឡើង មានម៉ូតូរ៉ឺម៉កដឹកដែកលើសទម្ងន់ មួយគ្រឿង បើកឡើងចំណោតរអិលថយក្រោយ បណ្តាលឲ្យដែកបុកត្រូវកញ្ចក់ ផ្នែកខាងមុខរថយន្ត មួយគ្រឿងម៉ាក ឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-5579 បែកកញ្ចក់រងការខូចខាត
បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុង សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញម៉ូតូរ៉ឺម៉កដឹកដែកមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ម៉ូតូរ៉ឺម៉កបានបើកបរឡើងចំណោតបះជើងរអិលថយក្រោយ បណ្តាលឲ្យ បុកត្រូវកញ្ចក់រថយនន្តមួយគ្រឿងម៉ាកឡិចស៊ីស បើកបរនៅខាងក្រោយ បណ្តាលឲ្យបែកកញ្ចក់ រងការខូចខាត ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យមើលជាក់ស្តែង នៅត្រង់ចំណុចកើតហេតុ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច លោកបានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ។ បើភាគីទាំងពីរ ដោះស្រាយគ្នា មិនត្រូវនោះទេ សមត្ថកិច្ចនគរបាលជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់បន្តទៀត ។ ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ម្ចាស់ភាគីទាំងសងខាង ក៏បានព្រមព្រៀងគ្នា ដោះស្រាយបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់