ព័ត៌មានជាតិ

ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ត្រូវបុរសជាចុងភៅធ្វើការជាមួយគ្នា យកទៅផ្ទះសំណាក់រំលោភបានសម្រេច

នារីជាអ្នករត់តុម្នាក់ ត្រូវចុងភៅដែលធ្វើការនៅភោជនីយដ្ឋានជាមួយគ្នាហើយបបួលនាំទៅដើរលេង​បែរជាដឹកចូលផ្ទះសំណាក់ចាប់រំលោភរហូតបានសម្រេច កាលពី​យប់​ថ្ងៃទី ​១៧ ខែធ្នូ ឆ្នាំ​ ២០២១ នៅផ្ទះ​សំណាក់​មួយកន្លែង​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លុះ​ល្ងាច​ថ្ងៃទី ​២៨ ខែ​ឆ្នាំ​ដដែល​ ទើប​បែក​រឿង​ដល់​ម្តាយ​នាំទៅ​ដាក់ពាក្យ​បណ្តឹង​សុំឱ្យ​សមត្ថកិច្ច​ជួយ​។

ជនសង្ស័យ​ឈ្មោះ​ សុខ ណាក់ ភេទ​ប្រុស ​អាយុ​ ៣៥ ​ឆ្នាំ មុខរបរ​ចុងភៅ នៅ​ភោជនីយដ្ឋាន​ដាយ​មិន​ស្តា។ ចំណែក​ជនរងគ្រោះ អាយុ ​១៤ ​ឆ្នាំ មុខរបរ​រត់​តុ នៅ​ហាង​ជាមួយ​ជនសង្ស័យ ស្នាក់នៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ទើប​និង​ចូល​ធ្វើការបាន ​១២ ​ថ្ងៃ។

​តាម​សម្តី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​យប់​កើត​ហេតុ​ពេល​ស្បើយ​ភ្ញៀវ​ចូល​ផឹកស៊ី​រូបនាង​ និង​មិត្តភ័ក្ដិ​ធ្វើការ​ជាមួយគ្នា​ បាន​បបួលគ្នា​ផឹកស៊ី​នៅក្នុង​ហាង​រួមទាំង​ចុងភៅ​ម្នាក់​ដែរ ពេលដែល​ផឹកស៊ី​ស្រវឹង​បុរស​ជា​ចុងភៅ​ក៏​បបួល​នាំ​នាង​ទៅ​ដើ​រ​លេង​ពេលនោះ​ នាង​ក៏​ព្រមទៅ​ជាមួយ​ទាំង​កំពុង​ស្រវឹង​ខ្លាំង។ ជនរងគ្រោះ​បន្តថា លុះ​ព្រឹក​ភ្ញាក់​ដឹងខ្លួន​ឡើង​ស្រាប់តែ​ខ្លួន​ដេក​នៅក្នុង​ផ្ទះ​សំណាង​ ដោយ​ត្រូវ​បុរស​ជា​ចុងភៅ​រំលោភ​បានសម្រេច​បាត់ទៅ​ហើយ​។

តាម​សម្តី​ម្តាយ​ជនរងគ្រោះ​បានឱ្យដឹងថា មួយ​រយៈក្រោយ​នោះ​ គាត់​សង្កេត​ឃើ​ញ​កូន​របស់គាត់​មិន​អា​ការៈមិន​មាត់ក ​និង​មាន​ស្នាម​ជាប់​ខ្លួន​ទៀត ​ទើប​ជជីក​សួរនាំ​រហូត​កូន​របស់គាត់​រៀបរាប់​ដំណើ​រ​រឿង ក៏​នាំមក​ប៉ុស្តិ៍នគរបាល​ដើម្បី​សុំ​ការអន្តរាគមន៍​តែម្តង​៕​

មតិយោបល់