ព័ត៌មានជាតិ

រថយន្ត ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរស ២នាក់ ស្លាប់ នៅក្រុងកែប

កំពត: កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្ត និងរថយន្តមានទិសដៅផ្ទុយគ្នា បង្កដោយរថន្ដធន់ធំ ពាក់ស្លាកលេខ កំពង់ចាម 3A-7512 ក្បាលពណ៌ខៀវកន្ទុយ ពាក់ស្លាកលេខ កំពង់ចាម 4A-0962 មានទិសដៅពីកើតទៅលិចអ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន ក្រោយកើតហេតុ
បានបុករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-4455 បណ្ដាលឲ្យរងរបួសមនុស្ស
១.ឈ្មោះ ឆន ប៊ុនធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់/ក្រុង/ខេត្តកែប ម្ចាស់រថយន្តហាយឡែនឌ័រអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ។
២.ឈ្មោះ ស៊ុន ឆៃយ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ស្លាប់នៅនឹងកន្លែងកើតហេតុ។
៣.ឈ្មោះ សួន ណូ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់/ក្រុង/ខេត្តកែប រងរបួសធ្ងន់បញ្ជូនទៅមន្ទីរអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល។ រួចរថយន្តម៉ាកហាយឡែនបន្ដបុកជាមួយរថយន្ដធន់ធំ ពណ៌ស មានទិសដៅពីកើតទៅលិច
ពាក់ស្លាកលេខ ភ្នំពេញ 3F-5445 កន្ទុយពាក់ស្លាកលេខ ភ្នំពេញ 4A-8060
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុរត់គេចខ្លន។

វត្ថុតាង៖ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ៕

មតិយោបល់