បរទេស៖ The Mirror ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបអេស្បាញ Barcelona លោក Xavi មកដល់សប្តាហ៍នេះនៅតែមានភាពសុទិដ្ឋិនិយមថាក្លឹបនឹងអាចបន្តកុងត្រាថ្មីជាមួយនឹងកីឡាករខ្សែប្រយុទ្ធបារាំង Ousmane Dembele ។
កីឡាកររូបនេះនឹងក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួនឡើយនារដូវក្តៅនេះប៉ុន្តែទាំងក្លឹបនិងគ្រូបង្វឹកលោក Xavi បានខិតខំយ៉ាងខ្លាំងដើម្បីអាចចរចាគ្នាបន្ធូរបន្ថយនូវលក្ខខណ្ឌនៃការចង់បានរបស់ Dembele នៅក្នុងកុងត្រាថ្មី។
ទោះបីជាយ៉ាងណាក្តីក្នុងពេលដំណាលគ្នានេះ Barcelona បែរជាបានសម្រេចចិត្តក្នុងការចុះកុងត្រាទិញយកកីឡាករ Ferran Torres ទៅវិញក្នុងតម្លៃខ្លួនរហូតទៅដល់ ៥៥លានលានពីក្លឹប Man City ។
គួរឲ្យដឹងដែរមកដល់ពេលនេះ Dembele នៅសល់ពេលតែ៥ខែប៉ុណ្ណោះនៃកុងត្រាដែលនៅសេសសល់និងអាចចាកចេញបានដោយគ្មានតម្លៃខ្លួនឡើយនាខែមិថុនាខាងមុខខណៈដែលការពិភាក្សាជាមួយនឹងក្លឹបថ្មីគឺអាចចាប់ផ្តើមធ្វើឡើងបានដោយសេរីនៅពេលនេះ៕
មតិយោបល់