ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចយកទ្រព្យសម្បត្តិព្រះសង្ឃក្នុងវត្ត

បាត់ដំបងៈ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩ និង៣០នាទីព្រឹក នៅវត្តសុវណ្ណារាម ហៅវត្តអូរក្របៅ ស្ថិតក្នុងក្រុមទី៤ ភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួចមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយក ទ្រព្យសម្បត្តិរបស់ព្រះសង្ឃព្រះនាម មុំ សំអាន ព្រះជន្ម ៧៥ ព្រះវស្សា ដែលទ្រព្យសម្បត្តិនេះទុកនៅក្នុងកុដិ ។

សម្ភារៈបាត់បង់រួមមាន៖ -កាបូបដាក់ប្រាក់ដែលក្នុងនោះមាន ប្រាក់រៀលចំនួន៤៥០,០០០រៀល ។ -ប្រាក់ដុល្លារចំនួន០១ដុល្លារ ។
-ទូរសព្ទ័០១គ្រឿង ។

ក្រោយកើតហេតុព្រះសង្ឃរងគ្រោះ បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ហើយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោ បល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងន គរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនក្នុងថ្ងៃដដែលនេះ គឺឈ្មោះ សន វ៉ាន់ធី ហៅក្ដី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិលុង ឃុំស្វាយពោធិ៍ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានវត្តមាននៅកន្លែងកើតហេតុ ។

នៅពេលសាកសួរជនសង័្សយ បានឆ្លើយសារភាពថា រូបគេពិតជាបានចូលធ្វើសកម្មភាព លួចយកកាបូបដាក់ ប្រាក់របស់ព្រះសង្ឃពិតប្រាកដមែន ហើយសមត្ថកិច្ចដកហូតបាន៖
-កាបូបដាក់ប្រាក់ដែលក្នុងនោះ មានប្រាក់រៀលចំនួន៤៥០,០០០រៀល ។
-ប្រាក់ដុល្លារចំនួន០១ដុល្លារ ។
-ទូរស័ព្ទ០១គ្រឿង (របស់ជនរងគ្រោះ) ។
-ម៉ូតូ០១គ្រឿង ម៉ាកឌ្រីម ឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1BI-0860, រួមទាំងចិញ្ជៀនធ្វើពីលោហៈធាតុ ពណ៌លឿង ០១វង់, ខ្សែដៃធ្វើពីលោហៈធាតុពណ៌លឿង០១ខ្សែ ។
-ទូរស័ព្ទ០១គ្រឿង (របស់ជនសង្ស័យ) ។

នៅពេលនេះជនសង័្សយ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមច្បាប់ រីឯសម្ភារៈដែលដកហូតបានប្រគល់ និងប្រគេនជូនព្រះសង្ឃវិញហើយ ៕

មតិយោបល់