ព័ត៌មានជាតិ

អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​អង់គ្លេស​ធ្លាក់​ចុះ​តិ​ច​បំផុត​

អត្រាគ្មាន​ការងារ​ធ្វើរប​ស់​ចក្រភព​អង់​គ្លេស​​បាន​ធ្លាក់​ចុះម​ក​នៅ​ត្រឹម ​៧,៦​ភាគរយ​ នៅ​ក្នុង​ត្រីមាស​ទី​៣​ ដោយ​​បាន​ធ្លាក់​ចុះ​​ពី​ ៧,៧​ភាគរយ​ កាល​ពី​ត្រីមាស​ទី២​។ ​នេះ​បើ​យោង​តាម​​របាយ​ការណ៍​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធកន្លង​ទៅ​។​

ការិយាល័យស្ថិតិជាតិ បានបង្ហាញ​ថា​ មនុស្សចំនួន ២,៤៧លាននាក់​គ្មាន​ការងារ​ធ្វើ​ ដោយ​គិត​ត្រឹម​រយៈ​ពេល​៣​ខែ​ចុង​​ក្រោយ​​នេះ​ ដោយ​បាន​ថយ​ចុះ ​៤៨.០០០​នាក់​ កាល​ពី​ខែ​មិថុនា។​

ធនាគារកណ្ដាលអង់គ្លេសបានបង្ហាញថា កាលពីដើមខែសីហា ​អត្រា​ការ​ប្រាក់​គោល​​របស់​អង់​គ្លេស​បាន​ធ្លាក់​មក​នៅ​កម្រិង​​ទាប​ ដែល​ជា​កំណត់​មួយ​ដូចគ្នា​ទៅ​នឹង​កាល​ពីខែ​មីនា ​ឆ្នាំ​ ២០០៩​ ប៉ុន្តែ​ប្រទេស​មួយ​នេះ​បាន​រំពឹង​ទុកថា​ អត្រា​គ្មាន​ការងារ​​ធ្វើ​​នឹង​ធ្លាក់់​ចុះ​មក​នៅ​ត្រឹម​ ៧​ភាគរយ​ នា​ឆ្នាំ​ ២០១៦។​

នៅក្នុងរបាយការណ៍បានឲ្យដឹងថា ចំនួនមនុស្សដែលស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ខែ​តុលា​កន្លង​ទៅ​បាន​ធ្លាក់​ចុះ​ច្រើន​ ប៉ុន្តែ​​វា​​មិន​មែន​ជា​តួលេខ​ដែល​ធ្វើ​ឲ្យ​អង់គ្លេស​សប្បាយ​ចិត្ត​នោះទេ​។​ ចំនួន​មនុស្ស​ដែល​ស្វែង​រក​ការងារ​មាន​អាយុ​ចាប់ពី​ ១៦​ដល់​ ៦៤​ឆ្នាំ​ មាន​ចំនួន​ ៧១,៨​ភាគរយ។​

គួរបញ្ជាក់ផងដែរថា ប្រាក់ឈ្នូលសរុបជាមធ្យម រួមមាន​ប្រាក់​លើក​ទឹក​ចិត្ត​សម្រាប់​បុគ្គលិក​ សរុប​មាន​ចំនួន​ ៤៧៥​ផោន​ ស្មើ​នឹង​ ៧៦០​ដុល្លារ​អាមរិក​ក្នុង​មួយ​សប្ដាហ៍៕​

job

មតិយោបល់