ព័ត៌មានជាតិ

Fernandes គ្មានផែនការចាកចេញឡើយទោះបីជាជួបបញ្ហាទំរង់លេងយ៉ាប់ខ្លាំងរដូវកាលនេះក្តី

បរទេស៖ កីឡាករប៉ទុយហ្គាល់ឆ្នើមរបស់ក្លឹបបិសាចក្រហម Bruno Fernandes ប៉ុន្មានសប្តាហ៍ចុងក្រោយនេះត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថាបាននឹងអាចចាកចេញទៅចូលរួមជាមួយនឹង Barcelona ក្រោយការបង្ហាញទំរង់លេងមិនល្អប្រសើរឡើយដោយនៅរដូវកាល២០២១-២០២២។

ទោះបីជាយ៉ាងណាក្តីកីឡាករផ្ទាល់បានចេញមកធ្វើការឆ្លើយតបទៅនឹងដំណឹងនេះថាសុទ្ធតែជាអ្នកកាសែតមិនល្អឡើយទោះបីជាជាក់ស្តែងទំរង់លេងរបស់គាត់ពាក់កណ្តាលរដូវកាលនេះពិតជាមិនដូចទៅនឹងការរំពឹងទុកក្តី។

កីឡាករវ័យ២៧ឆ្នាំរូបនេះបានស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនទាំង១៤ដងនៅក្នុងលីគហើយជឿជាក់ថា Fernandes ពេលនេះកំពុងមានឈ្មោះជាកីឡាករដែលមិនសូវសប្បាយចិត្តជាមួយនឹងក្លឹបឡើយខណៈដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៧ក្នុងតារាង៕

 

មតិយោបល់