ព័ត៌មានជាតិ

Cavani នៅតែចង់បន្តកុងត្រាទោះបីជិតសុពលភាពចប់នៅរដូវកាលនេះទៅហើយក្តី

បរទេស៖ កីឡាករខ្សែប្រយុទ្ធ Cavani មកដល់ពេលនេះកុងត្រារបស់គាត់គឺមានសុពលភាពត្រឹមតែចុងរដូវកាល
នេះប៉ុណ្ណោះប៉ុន្តែកីឡាករផ្ទាល់ក៏បានបញ្ជាក់ពីបំណងប្រាថ្នារបស់គាត់ជាមួយនឹងក្លឹបផងដែរទៅកាន់គ្រូបង្វឹក
លោក Ralf Rangnick ។

តាមការបញ្ជាក់ដោយគ្រូបង្វឹករូបនេះដែលបានពន្យល់ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថាកីឡាករអ៊ុយរ៉ាហ្គាយ
រូបនេះមិនបានព្យាយាមក្នុងការបង្ខំចិត្តចាកចេញនៅក្នុងខែមករានេះឡើយដែលមានន័យថាគាត់បានទុកឱកាសក្នុងការពិភាក្សាគ្នាបន្ថែមទៀតនាពេលខាងមុខ។

កន្លងមកតែងតែមានលេចឬថា Cavani វ័យ៣៤ឆ្នាំរូបនេះនឹងផ្ទេរទៅចូលរួមជាមួយនឹង Barcelona ប៉ុន្តែបន្ទាប់ពីកិច្ចពិភាក្សាគ្នារួចមកគ្រូបង្វឹកលោក Rangnick បានអះអាងថាកូនក្រុមរបស់លោករូបនេះមានបំណងចង់បន្តរស់នៅ Old Trafford ដដែលនិងកំពុងរងចាំការសម្រេចចិត្តចុងក្រោយមួយរួមគ្នាក្នុងពេលឆាប់ៗនេះ៕

មតិយោបល់