ភ្នំពេញៈ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក ចុះបង្ក្រាបអ្នកចែកចាយជួញដូរ និងប្រើប្រាស់ថ្នាំញៀន បានចំនួន៦នាក់ នៅផ្លូវរថភ្លើង ក្រោយផ្ទះសំណាក់ស្រែលាភ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៧:៥០នាទី យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ដោយមានបញ្ជាពីថ្នាក់លើផ្ទាល់ និងចាប់បានមនុស្សចំនួន៦នាក់ ក្នុងនោះអ្នកចែកចាយម្នាក់ និងជនសង្ស័យ៥នាក់ទៀត ជាអ្នកប្រើប្រាស់ រួមទាំងដកហូតបានម៉ូតូចំនួន៤គ្រឿង មានម៉ាក Scoopy, Yamaha FZ, Zoomer, Wave និងថ្នាំញៀនក្រាមថ្លា ចំនួន៣០កញ្ចប់តូច យ៉ម៉ាចំនួន១៧គ្រាប់ និងថ្នាំញៀនកន្លះខាំទៀត រួមទាំងវត្ថុវេចខ្ចប់មួយចំនួនទៀត។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសុំណំរឿងចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/LUjixMBfNIs
មតិយោបល់