ព័ត៌មានជាតិ

ចំណេះដឹងស្រ្តីមេផ្ទះ ទាក់ទងនឹងផ្លែប៉ោម

 

* ផ្លែប៉ោម

-គួរលាងផ្លែប៉ោមឱ្យបានស្អាត មុននឹងទទួលទាន ព្រោះជួនកាល ជី ឬថ្នាំសម្លាប់មេរោគ ដែលគេបាញ់ដាក់​ដើមផ្លែប៉ោមនោះ អាចនៅមានសេសសល់ ជាប់នៅលើផ្លែប៉ោម និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពបាន។

-ពេលត្រូវចិតសម្បកផ្លែប៉ោមក្នុងចំនួនច្រើន គួរប្រើទឹកក្តៅឧណ្ហៗលាងផ្លែប៉ោមជាមុនសិន វានឹងធ្វើឱ្យកាន់តែងាយ​ស្រួលចិតសម្បកចេញ។

-ពេលចិតសម្បកផ្លែប៉ោម ដើម្បីកុំឱ្យសាច់ផ្លែប៉ោមឡើងពណ៌ក្រហម និងសាច់មានសភាពផុសៗនោះ គួរដាក់នៅក្នុងចាន ​ដែល​​​មាន​ទឹកត្រជាក់ និងដាក់អំបិលចូលទៅបន្តិចផង។

-ពេលចិតសម្បកផ្លែប៉ោម សម្រាប់ធ្វើទឹកជ្រលក់ផ្លែប៉ោម គួររក្សាទុកសម្បកវាផង ដើម្បីយកវាទៅដាក់ស្ងោរ​ ដោយដាក់ទឹកតែបន្តិចបានហើយ រួចហើយប្រើទឹក ដែលស្ងោរសម្បកផ្លែប៉ោមនោះ ជំនួសទឹកធម្មតា ក្នុងការធ្វើទឹកជ្រលក់ផ្លែ​ប៉ោមនេះ ព្រោះវានឹងធ្វើឱ្យរសជាតិ និងពណ៌របស់ទឹកជ្រលក់នោះ ល្អ និងស្រស់ ជាងប្រើទឹកធម្មតាធ្វើ៕

 

មតិយោបល់