ព័ត៌មានជាតិ

AT Madrid មើលឃើញ Dalot ជាគោលដៅក្រោយ Trippier ចាកចេញ

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid បានដាក់គោលដៅកំណត់បានកីឡាករខ្សែការពារម្នាក់របស់ក្លឹបបិសាចក្រហម Man UTD ហើយជាកីឡាករសម្រាប់ដោះដូរនាពេលខាងមុខនេះ។

កីឡាករខ្សែការពារប៉ទុយហ្គាល់ Diogo Dalot ត្រូវបាន AT Madrid មើលឃើញថាអាចយកមកជំនួសតំណែងរបស់កីឡាករ Kieran Trippier បានបន្ទាប់ពីកីឡាករអង់គ្លេសរូបនេះបានសម្រេចចិត្តវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញជាមួយនឹងក្លឹបសេដ្ឋីថ្មី Newcastle។

គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តី Dalot មិនមែនជាគោលដៅតែម្នាក់សម្រាប់ AT Madrid នោះទេដោយក្នុងនោះក្លឹបជើងឯកសម័យកាលមុនមួយនេះក៏បានមើលឃើញកីឡាករ Rasmus Christensen របស់ក្លឹប RB Leipzig និងកីឡាករ Daniel Wass របស់ក្លឹប Valencia ផងដែរ៕

មតិយោបល់