ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ជាមួយនឹងគ្រឿងញៀន ជាង ៦ គីឡូក្រាម

​រាជធានី​ភ្នំពេញ​ ៖​ ​ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ នេះ បានចាប់ និងបញ្ជូនខ្លួន ជនសង្ស័យជនជាតិចិនម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណី ជួញដូរគ្រឿងញៀន ជាង ៦ គីឡូក្រាម ប្រព្រឹត្តចំណុចផ្ទះជួលលេខ ១ ផ្លូវ លេខ ៦ បូរីសែនសុខ សង្កាត់ទួលសង្កែ ២ ខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញ ។

​ការ​បង្ក្រាប​ខាងលើ​នេះ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ លី​ ស៊ូ​ចៃ​ (LY​ XU​ JAY)​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៥៩​ ជនជាតិ​ ចិន​។​
​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ទម្ងន់​សុទ្ធ​ ៦​ គ​.​ក្រ​ ៤០​ក្រាម​,​ កេ​តា​មីន​(KETAMINE)​ទម្ងន់​សុទ្ធ​ ១០.២៥​ក្រាម​។​
​សរុប​សារធាតុ​ញៀន​ទម្ងន់​ ០៦​ គ​.​ក្រ​ ៥០.២៥​ ក្រាម​ និង​ សារធាតុ​ផ្សំ​ ៩​ គ​.​ក្រ​ ៦៦៥​ក្រាម​,​ ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ​ បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕

 

មតិយោបល់