សំណង់មិនរៀបរយរបស់ប្រជាពលរដ្ឋចំនួន៨ខ្នងផ្ទះ និងរថយន្ដចំនួន៨គ្រឿងរួមទាំងសម្ភារៈមួយចំនួនទៀត ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដែលករណីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ។
ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវកែងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតក្នុងក្រុម១៣ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមាន ទី១ ឈ្មោះ ឃួន វុទ្ធី ភេទប្រុស អាយុ៤២ មុខរបរកម្មករកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ទីលំនៅរស់នៅ កន្លែងកើតហេតុ។ ទី២ ឈ្មោះ ហុង ហ៊ុន ភេទប្រុស អាយុ៤៣ មុខរបរលក់អុកស៊ីន ទីលំនៅរស់នៅ កន្លែងកើតហេតុ។ ទី៣ឈ្មោះ សេង កុង ភេទប្រុស អាយុ៦០ មុខរបរលក់ហ្គាស ទីលំនៅរស់នៅ កន្លែងកើតហេតុ។ ទី៤ឈ្មោះ យក្ស គឹមឡាយ ភេទប្រុស អាយុ២៨ មុខរបរជួសជុលរថយន្ត រស់នៅ កន្លែងកើតហេតុ។ ទី៥ ឈ្មោះ យី សុធា ភេទប្រុស អាយុ៤២ មុខរបរលក់ដូរ ទីលំនៅរស់នៅ កន្លែងកើតហេតុ។ ទី៦ ឈ្មោះ ឈៅ ពណ្ណរាយ ភេទប្រុស អាយុ៤២ មុខរបរលក់ដូរ ទីលំនៅរស់នៅ កន្លែងកើតហេតុ។ ទី៧ ឈ្មោះ លាង ដានី ភេទស្រី អាយុ២៥ មុខរបរលក់ដូរ ទីលំនៅរស់នៅកន្លែងកើតហេតុ។ ទី៨ឈ្មោះ ម៉េស សុផល ភេទប្រុស អាយុ៤២ មុខរបរលក់ដូរ ទីលំនៅរស់នៅកន្លែងកើតហេតុ។
ក្នុងករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសឬអ្នកបាត់បង់ជីវិតនោះទេ ខូចខាតរថយន្តចំនួន០៨ គ្រឿង ម៉ូតូចំនួន០៣គ្រឿង និងសម្ភារៈមួយចំនួនទៀត។
ប្រតិបត្តិការណ៍អន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៨គ្រឿង ប្រើប្រាស់ទឹកសរុបអស់ចំនួន៣១ឡាន៕
មតិយោបល់