ព័ត៌មានជាតិ

Sevilla, Barca ពេលនេះថែម Juventus មួយទៀតតាមចង់បានកុងត្រាជាមួយនឹង Martial

បរទេស៖ កីឡាករខ្សែប្រយុទ្ធបារាំង Anthony Martial កំពុងតែព្យាយាមស្វែងរកក្លឹបថ្មីដើម្បីអាចចាកចេញពីក្លឹបបិសាចក្រហម Man UTD ជាពិសេសនៅក្នុងអំឡុងខែមករានេះ។

មកដល់ពេលនេះមានក្លឹបជាច្រើនទាំងនៅអង់គ្លេសផ្ទាល់និងជាពិសេសអ៊ីតាលីផងកំពុងដាក់សំណើរសុំចរចាក្នុងនោះ Juventus បានធ្វើការបញ្ជាក់ច្បាស់ហើយពីផែនការរបស់ខ្លួនដើម្បីអាចធ្វើការជាមួយនឹងកីឡាកររូបនេះខណ:ដែលដំណើរការចរចាគឺកំពុងចាប់ផ្តើមរួចទៅហើយ។

ក្នុងលក្ខខណ្ឌស្របតាមតម្រូវការច្បាស់លាស់ Man UTD នឹងត្រៀមខ្លួនដើម្បីស្តាប់ការផ្តល់ឲ្យទាំងឡាយសម្រាប់ Martial ហើយជឿជាក់ថា Juventus នឹងហ៊ានចំណាយប្រាក់មួយផ្នែកនៃប្រាក់កម្រៃរបស់ Martial ក្នុងលក្ខខណ្ឌខ្ចីជើងលើកនេះប្រមាណជា៦លានផោនក្នុងមួយឆ្នាំ។

ទោះបីជាយ់ាងណាក្តីកីឡាករនៅមិនទាន់សម្រេចចិត្តពីព្រោះថាក៏មានសំណើរសុំពីក្លឹបធំៗផ្សេងទៀតដូចជា Sevilla និង Barcelona ផងដែរ៕

មតិយោបល់