(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាការងារជាមួយសម្ពន្ធមិត្តអឺរ៉ុបសំខាន់ៗ ជាផ្នែកមួយនៃបេសកកម្មការទូត ដើម្បីស្វែងរកដំណោះស្រាយស្ដីពីវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រន នៅចំពោះមុខការព្រួយបារម្ភពីការផ្ទុះសង្រ្គាម។
នៅក្នុងជំនួបជាមួយសមាភាគីបារាំង និងអាល្លឺម៉ង់ រួមទាំងចក្រភពអង់គ្លេស មុននឹងលោកត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Blinken នឹងស្វែងរកការបង្កើតក្រុមចម្រុះមួយ។
លោក Anthony Blinken បានចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយការឈប់សំចតមុនគេនៅ អ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្រដល់ទីក្រុងកៀវ ក៏ដូចជាជំរុញឱ្យលោក វ្ល៉ាឌីមៀ ពូទីន បន្តដើរតាមជំហានការទូត និងដោយសន្តិវិធី។ នៅឯទីក្រុងវ៉ាស៊ីនតោន ឯណោះវិញ លោកប្រធានាធិបតី ចូ បៃដិន បានព្រមានជាថ្មីម្ដងទៀតថារុស្ស៊ីនឹងរងការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើហ៊ានវាយប្រហារលើអ៊ុយក្រែន មែននោះ៕
ប្រភព៖ Reuters
មតិយោបល់