ព័ត៌មានជាតិ

កីឡាករ Werner នៅតែមានទំនុកចិត្តជាមួយអ្នកគាំទ្រទោះសារភាពថាខ្លួនឯងទំរង់លេងអន់ក្តី

បរទេស៖ ទោះបីជាមានទំរង់លេងអន់ខ្លាំងរយ:ពេលចុងក្រោយនេះដែលបានផ្ទេរមកចូលរួមជាមួយនឹងតោខៀវ Chelsea ក្តីប៉ុន្តែកីឡាករខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner បានបញ្ជាក់ថាគាត់ពីជាមានអារម្មណ៍មោទនភាពនិងសប្បាយចិត្តខ្លាំងណាស់ដោយសារតែអ្នកគាំទ្រនៅ Stamford Bridge។

ឆ្លើយតបទៅនឹងទំរង់លេងដែលមិនសូវល្អតបតាមការរំពឹងទុកប៉ុន្តែ Werner បែរបាននិយាយបែបនេះថា៖ខ្ញុំពិតជាមិនដឹងថាហេតុអ្វីនោះទេដែលអ្នកគាំទ្ររបស់ក្លឹប Chelsea នៅតែពេញចិត្តនិងបន្តគាំទ្រខ្ញុំខ្លាំងបែបនេះ។

Werner បានផ្ទេរមក Chelsea កាលពីឆ្នាំ២០២០ពីក្លឹប RB Leipzig ក្នុងតម្លៃខ្លួនដល់ទៅ៤៨លានផោនប៉ុន្តែមួយរដូវកាលកន្លះកន្លងមកនេះគាត់មិនអាចធ្វើឲ្យក្រុមមានកំណត់ត្រាល្អជាមួយនឹងគ្រាប់ស៊ុតបញ្ចូលទីឡើយដោយរកបានត្រឹមតែ១៨គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប៧០ដងហើយបានត្រឹមតែ៦គ្រាប់ប៉ុណ្ណោះក្នុងរដូវកាលនេះ៕

មតិយោបល់