កូរ៉េខាងជើង បាញ់សាកល្បងមីស៉ីលគ្រូស ២គ្រាប់ ធ្លាក់ចូលសមុទ្រ

(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់មីស៉ីលចំនួន២គ្រាប់ទៀត ដែលទំនងជាប្រភេទមីស៉ីលគ្រូស (cruise missile) ធ្លាក់ចូលក្នុងតំបន់សមុទ្រភាគខាងកើត នៅថ្ងៃអង្គារ ទី២៥ ខែមករានេះ។

នេះជាការធ្វើតេស្តមីស៉ីលលើកទី៥ហើយ ក្នុងឆ្នាំនេះរបស់កូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធា។

ក្នុងខែមករានេះ កូរ៉េខាងជើងធ្លាប់បានបាញ់តេស្តមីស៉ីលចំនួន៤លើករួចហើយ ដែលរួមមានការបាញ់មីស៉ីលបាលីស្ទិក (ballistic missile) និងមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ហើយការធ្វើតេស្តថ្មីចុងក្រោយគេ គឺកាលពីថ្ងៃទី១៧ ខែមករា៕

ប្រភព៖ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *