ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង កំពុងបើកសុខៗ ស្រាប់តែហ៊ុយចេញផ្សែង បង្កជាអគ្គិភ័យឆាបឆេះ រងការខូចខាត

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក អាល់ហ្វាតមួយគ្រឿង កំពុងបើកសុៗ ស្រាប់តែហ៊ុយចេញផ្សែងបង្កជាអគ្គិភ័យឆាបឆេះ រថយន្ត ផ្នែកខាងមុខផ្អើលអ្នកដំណើរចោមរោមមើល។ ហេតុការណ៍នេះ បានកើតឡើងកាលពីនាវេលាម៉ោង ៤ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្ថិតតាមផ្លូវបេតុងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តដែលឆេះផ្នែកខាងមុខនោះម៉ាក អាល់ហ្វា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-7730 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្ដោយផ្លូវ បេតុងក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុសង្ស័យឆ្លងចរន្តចេញផ្សែង ក៏បង្កជាអគ្គិភ័យឆាបឆេះផ្នែកខាងមុខរថយន្តតែម្តង។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ផងដែរ ។

ក្រោយពីកើតហេតុ រថយន្តត្រូវម្ចាស់ សន្តោងយកទៅជួសជុលនៅការាស៕

មតិយោបល់