ព័ត៌មានជាតិ

ក្រុមគណៈគ្រប់គ្រងក្លឹប Man UTD ពិចារណាផ្តល់តំណែងគ្រូបង្វឹកអចិន្ត្រៃយ៍ឲ្យលោក Rangnick

បរទេស៖ គិតចាប់តាំងតែពីបានមកធ្វើការជំនួសតំណែងរបស់លោក Ole Solskjare មកគ្រូបង្វឹកអាល្លឺម៉ង់ Ralf Rangnick បានបំពេញការងារបានយ៉ាងល្អក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។

ទោះបីជាបានប្រកាសស្វែងរកគ្រូបង្វឹកផ្លូវការក្តីប៉ុន្តែមកដល់ពេលនេះក្លឹបនៅតែមិនទាន៉អាចស្វែងរកបាននៅឡើយហើយកំពុងផ្អាកការស្វែងរកគ្រូបង្វឹកថ្មីនេះទៅហើយនិងងាកមកធ្វើការពិចារណាក្នុងការផ្តល់តំណែងនេះទៅឲ្យលោក Rangnick តែម្តង។

The Sun ក៏បានចេញផ្សាយដូចគ្នាដែរថាអតីតគ្រូបង្វឹក RB-Leipzig រូបនេះបានធ្វើឲ្យក្រុមមានទំរង់លេងផ្លាស់ប្តូរយ៉ាងខ្លាំងនិងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៤វិញហើយហើយជឿជាក់ថានឹងក្លាយទៅជាការពិចារណារបស់ក្លឹបនិងក្រុមប្រធានក្លឹបនាពេលបញ្ចប់រដូវកាលនេះ៕

មតិយោបល់