ព័ត៌មានជាតិ

ចិន២នាក់ និងខ្មែរម្នាក់ ត្រូវជនរងគ្រោះដេញកាក់រថយន្តឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ពាក់ព័ន្ធករណីឆបោក ដកហូតបានលុយ៥០៤០ដុល្លារ និងលុយខ្មែរ៤០លានរៀល…

កណ្តាល: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានជនជាតិចិនចំនួន២នាក់ និងជនជាតិខ្មែរម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ ពាក់ព័ន្ធករណីឆបោក។

ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១០និង១០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចជនសង្ស័យ១.ឈ្មោះ ឈិន ម៉ីហ្វិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន, ទី២.ឈ្មោះ ឈិន ឈូជា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន , និងទី៣ឈ្មោះ ម៉ែន វ៉ាន់ស៊ីថេត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត។

ចំណែកជនរងគ្រោះឈ្មោះ ហាក់ លឹមហៀង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបាន លុយដុល្លារចំនួន៥០៤០ដុល្លារ របស់ជនសង្ស័យ, លុយរៀលចំនួន៤០,០០០,០០០រៀល របស់ជនរងគ្រោះ និងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2AS-8725 ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់