បរទេសៈ ស្ត្រីភាគច្រើនដឹងត្រឹមថា ការខកខានមិនមករដូវ គឺជាសញ្ញានៃការមានផ្ទៃពោះ។ ប៉ុន្តែរឿងនេះមិនប្រាដកមួយរយភាគរយនោះទេ ព្រោះវាអាចបណ្តោលមកពីបញ្ហាសុខភាព ឬកត្តាផ្សេងៗក៏ថាបាន។
ក្រៅពីការខកខានមករដូវនេះ នៅមានចំណុចមួយចំនួនទៀត ដែលស្ត្រីគួរតែកត់ចំណាំឲ្យបានច្បាស់។
១.សុដន់ហើម ឬតឹងណែន
ការកើនឡើងនៃអ័រម៉ូន អាចបណ្តោលឲ្យសុដន់ហើម និងឈឺនៅដើមសប្តាហ៍នៃការមានផ្ទៃពោះ។ នោះគឺជាសញ្ញាដែលបង្ហាញមុនពេលស្ត្រីទៅធ្វើតេស្ត ហើយភាគច្រើនទទួលបានផលវិជ្ជមាន។
២.អស់កម្លាំង
នៅក្នុងប៉ុន្មានសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ គឺជាពេលវេលាដែលទារកត្រូវអាហាររូបត្ថម្ភដើម្បីលូតលាស់ ហេតុនេះហើយថាមពលរបស់អ្នកម្តាយត្រូវថយចុះ។
៣.នោមច្រើន
តើអ្នកមានអារម្មណ៍ថា ឈឺនោមរាល់ប្រាំពីរនាទីម្តងមែនទេ? នេះក៏ដោយសារតែការបញ្ចេញអ័រម៉ូនក្នុងពេលមានផ្ទៃពោះ។
៤.ចង់ក្អួតចង្អោរ
រោគសញ្ញានៃការមានផ្ទៃពោះមួយនេះគេហៅថាចាញ់កូន វាអាចបង្ហាញជាលើកដំបូងនៅប៉ុន្មានសប្តាហ៍ក្រោយនៃការមានផ្ទៃពោះ។ ជាពិសេសស្ត្រីជាច្រើនមានអារម្មណ៍ឈឺ ឬចង់ក្អួតចង្អោរនៅពេលព្រឹក ហើយពេលខ្លះអាចកើតមាននៅពេលថ្ងៃ ឬក៏យប់។
៥.ខ្ពើមអាហារ
ការខ្ពើមអាហារនៅពេលត្រីមាសដំបូងនៃការមានផ្ទៃបោះ គឺជារឿងធម្មតា។ ស្ត្រីមួយចំនួនបាននិយាយថា ពួកគេមានអារម្មណ៍ចង់ក្អួត នៅពេលដែល ឃើញ ឬធំក្លិនអាហារ។
៦.ញ៉ាំច្រើន
ដូចគ្នានេះផងដែរ ស្ត្រីមួយចំនួនអាចស្រេកឃ្លានអាហារខ្លាំងនៅក្នុងសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ ទារកអាចរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងត្រីមាសដំបូង។ ដូច្នេះហើយទើបរាងកាយរបស់អ្នកម្តាយត្រូវការសារធាតុចិញ្ចឹម និងកាឡូរីច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គងដល់ការលូតលាស់របស់ទារក។
៧.រីកមាឌ
គ្រាន់តែក្នុងកំឡុងពេលមួយថ្ងៃ ឬពីរថ្ងៃនៃការមានផ្ទៃពោះ ស្ត្រីមួយចំនួនអាចស្លៀកពាក់ចង្អៀតជាងមុន។
៨.ហើមតំបន់សម្ងាត់
នៅពេលដែលលំហូរកើនឡើងក្នុងរាងកាយ អាចបណ្តោលឲ្យប្រដាប់ភេទរបស់អ្នកហើម និងប្រែពណ៌ទៅជាខ្មៅ។ ទោះបីជារឿងនេះភាគច្រើនកើតមាននៅក្រោយពេលមានផ្ទៃពោះ ប៉ុន្តែវាក៏អាចកើតមាននៅក្នុងត្រីមាសដំបូងដែរ។
ចំណុចទាំងប៉ុន្មាននេះ អាចសន្មត់បានថា អ្នកពិតជាមានផ្ទៃពោះ ដូច្នេះគួរតែថែរក្សាខ្លួនឲ្យបានល្អប្រសិនបើឃើញរោគសញ្ញាដូចខាងលើនេះ៕
មតិយោបល់