បរទេស៖ ហង្សក្រហម Liverpool បើកទ្វាផ្ទះស្វាគមន៍ក្រុមភ្ញៀវ Leicester City បានយ៉ាងល្អកាលពីប្រកួតយប់មិញនេះដោយស៊ុតបញ្ចូលទីបាន២គ្រាប់និងជាគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Diogo Jota ទាំង២គ្រាប់តែម្តង។
គ្រាប់បាល់ទី១កើតឡើងតាំងតែពីនាទីទី៣៤ហើយវាបានអូសបន្លាយដល់ចង់តង់ទី១ដោយមិនមានគ្រាប់បាល់បន្ថែមឡើយនិងបន្តការប្រកួតតង់ទី២រហូតដល់នាទីទី៨៧ទើបកីឡាករ Jota ដដែលជាអ្នករកគ្រាប់បាល់ទី២នេះបន្ថែមទៀតជួយឲ្យលទ្ធផល Liverpool យកឈ្នះ Leicester City ក្នុងលទ្ធផល២ទល់នឹង០។
Liverpool យកបាន៣ពិន្ទុបន្តតំណែងនៅលេខរៀងទី២នៅឡើយក្នុងកំពូលតារាងមាន៥១ពិន្ទុតាមពីក្រោយក្រុមកំពូឡតារាងតោខៀវ Chelsea ដែលមាន៦០ពិន្ទ៕
មតិយោបល់