បរទេស៖ ការប្រកួតយប់មិញរវាងម្ចាស់ផ្ទះ Leicester City និងក្រុមភ្ញៀវ West Ham ក្រុមទាំងពីរបានត្រឹមពិន្ទុម្នាក់១ត្រឡប់ទៅផ្ទះរៀងខ្លួនក្រោយលទ្ធផលចប់ការប្រកួត២គ្រាប់ទល់នឹង២។
បាល់គ្រាប់ដំបូងកើតឡើងនៅនាទីទី១០ដោយកីឡាករ Bowen របស់ West Ham ប៉ុន្តែមុនចប់ការប្រកួតតង់ទី១កីឡាករ Tielemans តាមស្មើមកវិញនានាទីទី៤៥ដោយបាល់ពិន័យ១១ម៉ែត្រ។
ចូលដល់តង់ទី២ម្ចាស់ផ្ទះ Leicester City អាចរកគ្រាប់បាល់នាំមុខវិញនាទីទី៥៧ដោយកីឡាករ Pereira ប៉ុន្តែនៅចប់តង់ទី២ West Hamអាចបន្ថែមមួយគ្រាប់វិញដោយកីឡាករ Dawson នៅនាទីទី៩០បូក១បញ្ចប់លទ្ធផលស្មើគ្នា២ទល់នឹង២។
West Ham បន្តនៅចំណាត់ថ្នាក់លេខ៤ក្នុងតារាងមាន៤១ពិន្ទុឈរពីលើ Man UTD ខណៈដែល Leicester City ក៏បានឡើងមកលេខ១១មាន២៧ពិន្ទុក្នុងដៃ៕
មតិយោបល់