ព័ត៌មានជាតិ

នគរបាលខណ្ឌមានជ័យឃាត់ខ្លួនមនុស្សចំនួន៧នាក់ ដកហូតបានថ្នាំញៀនចំនួន ៧កញ្ចប់

ភ្នំពេញ: កម្លាំងមានសមត្ថកិច្ចបានឆ្មក់ចុះបង្រ្កាបករណីគ្រឿងញៀនជាបន្តបន្ទាប់ដោយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៤និង៣០នាទី ទាបភ្លឺនៅចំណុច ផ្លូវលេខ៣១បេតេ ក្រុមទី០១ ភូមិ សន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

កម្លាំងល្បាតនគរបាលប៉ុស្តិ៍បឹងទំពុន បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ សុទ្ធ វិចិត្រ (ហៅជ្រូក) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ ។

លុះមកដល់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤និង៣៥នាទីល្ងាច នៅចំណុចផ្ទះជួលលេខ៦៣ ផ្លូវលំ ក្រុមទី១៣ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានបន្តស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាន០៧នាក់ទៀត ទី១ឈ្មោះ ទី ឡាក់ហេង ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះជួលលេខ៦៣ ផ្លូវលំ ក្រុមទី១៣ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ទី២ឈ្មោះ ឌឹម សុជាតា ភេទស្រី អាយុ២១ ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះជួលលេខ៦៣ ផ្លូវលំ ក្រុមទី១៣ ភូមិ ព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ទី៣ឈ្មោះ គាំ ប៊ុនសែនឌី (ហៅតាហ្វា) ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ទី៤ឈ្មោះ ជួ វីរ: ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូប៉ោយប៉ែត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ដើមស្រស់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ទី៥ឈ្មោះ ដួង វិចិត្រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរសិស្សវិទ្យាល័យដូនសរស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដូនសរ ឃុំដូនសរ ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង។
ទី៦ឈ្មោះ ទូ ពិសី ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះលេខ៧១ ផ្លូវលេខ ១៩២ សង្កាត់ ទឹកល្អក់៣ ខណ្ឌ ទួលគោក ។ និងជនសង្ស័យទី៧
ឈ្មោះ ម៉ៅ ធារ៉ា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។

ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំ និង០៦កញ្ចប់តូច,ម៉ូតូ០១ គ្រឿងម៉ាកនិច ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1FQ 8523 , ជញ្ជីងថ្លឹង អេឡិចត្រូនិចចំនួន២, លុយខ្មែរ៥០,០០០០រៀល និង សំបកថង់ប្លាស្ទិចមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់បន្តទៅទៀត ៕

បង្ក្រាបគ្រឿងញៀន

បង្ក្រាបគ្រឿងញៀន

បង្ក្រាបគ្រឿងញៀន

បង្ក្រាបគ្រឿងញៀន

បង្ក្រាបគ្រឿងញៀន

បង្ក្រាបគ្រឿងញៀន

បង្ក្រាបគ្រឿងញៀន

បង្ក្រាបគ្រឿងញៀន

មតិយោបល់