ភ្នំពេញៈ ភ្លើងបំភ្លឺសាធារណៈ គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់លើកមុខមាត់រាជធានីភ្នំពេញ ក៏ដូចជារួមចំណែកក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ដោយមើលឃើញពីផលប្រយោជន៍និងសារៈសំខាន់នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចធ្វើការផ្លាស់ប្តូរអំពូលបំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញទាំងអស់ទៅជាប្រភេទអំពូល LED ដើម្បីធានាការបំភ្លឺក្នុងរាជធានីភ្នំពេញឲ្យបានល្អប្រសើរ ហើយបើគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះរដ្ឋបាលរាជធានីភ្នំពេញបានផ្លាស់ប្តូរអំពូលបានចំនួន ៤.៧៥១អំពូលហើយ ស្មើនឹង ១៣៦ផ្លូវ ក្នុងគម្រោងផ្លូវទាំងអស់ចំនួន ៤០៨ផ្លូវ។
នេះបើយោងតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេកបុករបស់លោកប៉ា សុជាតិវង្សអភិបាលរាជធានី ដោយក្នុងបណ្តាញសង្គមនេះបានសរសេរថា«ភ្លើងបំភ្លឺសាធារណៈ គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់លើកមុខមាត់រាជធានីភ្នំពេញ ក៏ដូចជារួមចំណែកការពារសន្តិសុខជូនប្រជាពលរដ្ឋ។ ល្ងាចមិញនេះ ខ្ញុំបានដឹកនាំប្រជុំត្រួតពិនិត្យការងាររៀបចំ និងផ្លាស់ប្តូរអំពូលបំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញទាំងអស់ជាប្រភេទអំពូលLED ដើម្បីធានាការបំភ្លឺក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ យើងបានផ្លាស់ប្តូរអំពូលបានចំនួន ៤.៧៥១អំពូល ស្មើនឹង ១៣៦ផ្លូវ ក្នុងគម្រោងផ្លូវទាំងអស់ចំនួន ៤០៨ផ្លូវ។ ខ្ញុំនឹងជូនបងប្អូននូវតារាងផ្លូវទាំង១៣៦នេះ ហើយប្រសិនបើមានខូច ឬដាច់ សូមរាយការណ៍មកភ្លាម។ ខ្ញុំសង្ឃឹមថា ៤ ទៅ ៥ខែទៀត បងប្អូននឹងសប្បាយរីករាយ ក្រោយពីភ្លើងបំភ្លឺសាធារណៈផ្លាស់ប្តូរបាន ១០០ភាគរយ»៕
មតិយោបល់