បុរសម្នាក់ជិះម៉ូតូ បុកជាមួយខឿនថ្ម បណ្តាលឲ្យដួល ត្រូវរថយន្តមកពីក្រោយកិនស្លា.ប់ ចោលម្តាយចាស់ជរាម្នាក់

បុរសម្នាក់ជិះម៉ូតូ បុកជាមួយខឿនថ្ម បណ្តាលឲ្យដួល ត្រូវរថយន្តមកពីក្រោយកិនស្លា.ប់ ចោលម្តាយចាស់ជរាម្នាក់
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនបុកខឿនច្រមុះជ្រូកវត្តភ្នំ ដួលបោកក្បាល ត្រូវរថយន្តមួយគ្រឿងទៀត កិនស្លា.ប់ នៅម៉ោង២និង៥០នាទី ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅខាងត្បូងនាឡិកាវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1FD-6070 ជិះម្នាក់ឯងតាមផ្លូវរង្វង់មូលវត្តភ្នំ ខណៈមកដល់ចំណុចកើតហេតុ ជ្រុលបុកខឿនចែកផ្លូវ បណ្ដាលដួលបោកក្បាលត្រូវរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក បានចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុ.កបន្ថែមបណ្តាលឲ្យស្លា.ប់ភ្លាមៗតែម្តង។

បើតាមប្រភពពីសាច់ញាតិបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ សុខ ជា អាយុ ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះលេខ២៨E1ផ្លូវ១៣០ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានជូនក្មួយទៅរៀន រួចបានទៅចាក់សាំងវត្តម្ដុំវត្តភ្នំ នៅពេលត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែង និងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *