ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រន្ធត់ បុរសម្នាក់ជិះម៉ូតូត្រូវរថយន្តកុងតឺន័រ ​បើកកៀរបណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់កិ.ន

ភ្នំពេញ ៖ រន្ធត់ណាស់ បុរសម្នាក់ត្រូវបានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូត្រូវរថយន្តកុងតឺន័រ បើកកៀរបណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់កិ.នចំក្បាលស្លា.ប់ ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦និង ៤០នាទីយប់ថ្ងៃទី ១៨ខែកុម្ភ:ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកគុបជ្រុង មួយគ្រឿងពណ៌ខៀវពាក់ផ្លាកលេខ យ 0348 ពភ1
ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រ បង្កមិនចាំផ្លាកលេខ បើកបរស្របទិសពីក្រោយទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន បានរេចង្កូតទៅកៀរម៉ូតូបណ្ដាលឱ្យដួលខ្ទាតជនរងគ្រោះ ចូលក្រោមកង់រថយន្តកិ.នពីលើបណ្តាលឲ្យបែកខួរស្លា.ប់មួយយរំពេច ហើយភ្លាមនោះដែរ រថយន្តបង្កក៏បានបន្តដំណើរទៅមុខ បើករត់គេចបាត់ស្រមោល បន្ទាប់មកពលរដ្ឋក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យនិងជួយទំនាក់ទំនង រកក្រុមគ្រួសារសព។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យក្រុមគ្រួសារ មកទទួលបន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពទៅឲ្យរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីទំនាក់ទំនងរកសាច់ញាតិ ឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់