ព័ត៌មានជាតិ

យុវជនម្នាក់បានលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល​ដល់អ្នកស្រុក​ជួយមុជ​រាវរក​ជាង​មួយម៉ោង

យុវជនម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីបានហែលទឹកលេងជាមួយមិត្តភ័ក្ដិ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥៖ ៤០ នាតី ល្ងាចថ្ងៃទី ១៧ ខែកុម្ភ: នៅចំណុចទំនប់យុទ្ធសាស្ត្រ ស្ថិតក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សពបុរសជនរងគ្រោះឈ្មោះ ចិត្ត អាយុ ២០ ឆ្នាំ មានទីលំនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបានមកលេងកម្សាន្តជាមួយមិត្តភ័ក្តិ មានគ្នា ៥ទៅ ៦នាក់ នៅក្នុងទំនប់យុទ្ធសាស្ត្រខាងលើនេះពេលកំពង់ហក់ទឹកលេងសប្បាយមួយសន្ទុះក៍នាំគ្នាមកសម្រាកលើពុំនួកខ្សាច់ដោយមិនបានចាប់អារម្មណ៍ថាបាត់មនុស្សម្នាក់ទៀត។ បន្ទាប់មកទើបមាន ការភ្ញាក់ផ្អើលពីមិត្តភ័ក្ដិដែលមកជាមួយ ហើយក៏បានហៅអ្នកស្រុកនាំគ្នាជួយរាវរកជាង១ម៉ោង ទើបរកឃើញសពយុវជនរងគ្រោះ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា សពជនរងគ្រោះត្រូវបានមិត្តភ័ក្តបីយកចេញពីក្នុងទឹក ដោយជនរង គ្រោះបានស្លាប់ទៅហើយ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួ សារទទួលយកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់