ព័ត៌មានជាតិ

រថយន្តឡិចស៉ីស បុករះរ៉ឺម៉កម៉ូតូកង់បី និងរថយន្ត២ទៀត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយកូនតូច បើកបររថយន្តមួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន រវល់តែលូកដៃចាប់កូន ក៏ជ្រុលទៅបុកគូទម៉ូតូកង់បី និងរថយន្ត២គ្រឿង ដែលកំពុងឈប់ស្តុបបណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបតាមបណ្តោយផ្លូវ៥៩៨ កែងនិងផ្លូវ៣៣៧ ស្ថិតក្នុងសង្កាត់ទឹកកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញរថយន្ត២គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ដោយរថយន្តទីមួយម៉ាក កាមរីបាលែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-0487 ដែលបើកបរដោយបុរសម្នាក់ និងរថយន្តទី២ម៉ាក តូយ៉ូតាហាយឡែនឌ័រ ពណ៌ទឹកប៊ិចខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2AO-5250 ដែលបើកបរដោយបុរសម្នាក់ឈប់ខាងក្រោយរថយន្តទី១ និងម៉ូតូកង់បីឥណ្ឌាទី៣ម៉ាក បាចា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1GR-0434 ដែលបើកបរដោយបុរសម្នាក់និងភ្ញៀវជនជាតិចិន២នាក់ រួមដំណើរពីក្រោយ។ ដោយយានយន្តទាំង៣គ្រឿងខាងលើបានធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុយានយន្តទាំង៣គ្រឿងបានឈប់បន្តបន្ទាប់គ្នារង់ចាំស្តុប ហើយខណៈពេលដែលកំពុងតែឈប់រងចាំស្តុបពណ៌បៃតង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៉ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AN-7818 ដែលបើកបរដោយបុរសម្នាក់កូនតូចម្នាក់រួមដំណើរជាមួយ។ មកពីក្រោយក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូកង់បីបណ្តាលឲ្យ រួចម៉ូតូកង់បី ក៏រុលទៅបុករថយន្តហាយឡែនឌ័រពីក្រោយពេញទំហឹង ហើយរថយន្តហាយឡែនឌ័រ ក៏រុលទៅបុកគូទរថយន្តបាលែន បណ្តាលឲ្យម៉ូតូកង់បីរងការខូចខាតក្រពឹតផ្នែកខាងមុខនិងខាងក្រោយ និងរថយន្តហាយឡែនឌ័រការខូចខាតកំពិតផ្នែកខាងមុខនិងខាងក្រោយ ហើយនិងរថយន្តបាលែនរងការខូចខាតកំពិតកាងផ្នែកខាងក្រោយចំហៀងឆ្វេង ចំណែកឯរថយន្តបង្ករងការខូចខាតបែកកញ្ចក់និងកំពិតកាងផ្នែកខាងមុខ រីឯអ្នករងរបួសបែកក្បាល។

បើតាមសម្តីពីបុរសដែលជានាក់បើកបឬថយន្តបង្កបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានបើកបរថយន្តខាងលើជាមួយនិងកូនស្រីរបស់គាត់ ហើយលុះពេលមកដល់ចំណុចកើតហេតុគាត់រវល់តែលូកដៃចាប់កូនស្រីរបស់គាត់ដែលអង្គុយនៅកៅអីខាងមុខជាមួយគាត់ហើយក៏បណ្តាលឲ្យជុលទៅបុកម៉ូតូកង់បីពីក្រោយតែម្តងទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានក៏ដូចសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុហើយបានឲ្យភាគីទាំងសងខាងនិយាយចរចាដោះស្រោយគ្នា ហើយភាគីទាំងសងខាងបានចរចាដោះស្រាយគ្នាអស់រយៈពេលជិត២ម៉ោងនៅតែមិនត្រូវគ្នា ហើយសមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែងយកយានយន្តបង្កនិងរងគ្រោះទាំង៤គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគររាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់