ព្រះសីហនុៈ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា គោរពតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ បានចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរ នូវសារធាតុញៀនខុសច្បាប់ ចំនួន០២ទីតាំង ស្ថិតនៅចំណុចក្រុមទី៤៦ ភូមិ១ សង្កាត់លេខ៤ និងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ (ស្រី០១នាក់) ។
១/ ឈ្មោះ កែវ សុខា ភេទប្រុស ជនជាតិខ្មែរ អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ២/ ឈ្មោះ ទី សាន្ដ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ៣/ ឈ្មោះ សេង សារិទ្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ៤/ ឈ្មោះ អ៊ុយ ឡាន ភេទប្រុស ជនជាតិខ្មែរ អាយុ ២០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ៥/ ឈ្មោះ ហ៊ីម សិននី ភេទប្រុស ជនជាតិខ្មែរអីស្លាម អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិស្មាច់ដែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ៦/ ឈ្មោះ យៀន សុខតា ភេទស្រី ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មុខរបរ នារីក្នុងក្លឹបកំសាន្ត រស់នៅក្រុមទី២៩ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៧/ ឈ្មោះ ប្រេស សាវិរ: ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ៨/ ឈ្មោះ សាន ឌឿន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មុខរបរ ជាងម៉ូតូ រស់នៅភូមិបត់គគីរ ឃុំហេងអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចាប់យកវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ០៣កញ្ចប់ ទម្ងន់ស្មើនឹង ៣,៥៥g ថ្លឹងទាំងសម្បក, ដំបងឆក់ ០១, ទូរស័ព្ទដៃ ០៧គ្រឿង, ខ្សៀជក់ ០៣, ដបជក់ ០៥, ដែកកេះ ០៣, កន្ត្រៃ ០១, រណា ០១, ដាវ ០១, លុយខ្មែរ ៣០០.០០០រៀល ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ អាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងអនុវត្តនីតីវិធីច្បាប់ ៕
មតិយោបល់