(ឌូបៃ)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈនេះ បានរាយការណ៍ថាយន្ដហោះចម្បាំងមួយគ្រឿងរបស់យោធាអឺរ៉ុបបានធ្លាក់ នៅទីក្រុង Tabriz ស្ថិតនៅភាគពាយព្យនៃប្រទេស ដោយបណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះរួមមានទាំងពីឡុត២នាក់។
បើតាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ យន្ដហោះចម្បាំងខាងលើបានធ្លាក់នៅក្បែរសាលារៀនមួយកន្លែង។ ជនរងគ្រោះទី៣ ដែលបានស្លាប់ត្រូវបានគេ បញ្ជាក់ថាជាអ្នកថ្មើរជើងម្នាក់។
មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យយន្ដហោះចម្បាំងខាងលើធ្លាក់នៅឡើយទេ ហើយក៏មិនមានព័ត៌មានថាយន្ដហោះចម្បាំងនោះ មានម៉ាកអ្វីនោះដែរ៕
ប្រភព៖ Reuters


មតិយោបល់