ព័ត៌មានជាតិ

សាមញ្ញងាយៗ! ដោះស្រាយបញ្ហា ខើចអញ្ចាញតាមរូបមន្តធម្មជាតិ

ប្រសិនបើ អញ្ចាញ អ្នក កំពុង ខើច នោះ វា អាចជា សញ្ញា មួយ នៃ ជំងឺ អញ្ចាញធ្មេញ ហើយ ! បញ្ហា នេះ អាច កើតឡើង កំឡុង វ័យ កុមារ ឬ ពេល វ័យ ជំទង់ ហើយ ស្ថានភាព នឹង ប្រែជា អាក្រក់ ឡើងៗ ។ ប៉ុន្តែ ជាធម្មតា អ្នក ដែល ជួបប្រទះ បញ្ហា ខើច អញ្ចាញ ច្រើន តែមាន វ័យ លើស ៤០ ឆ្នាំ ។

អាកា រៈ ខើច អញ្ចាញ ក៏ អាច បណ្ដាលមកពី មូលហេតុ ច្រើនយ៉ាង ផ្សេងទៀត ដូចជា អតុល្យភាព នៃ អ័រម៉ូន តំណពូជ ជំងឺ អញ្ចាញធ្មេញ ការរក្សា អនាម័យ មាត់ ធ្មេញ មិនបាន ល្អ និង ការ ដុស សម្អាត ធ្មេញ ខ្លាំងៗ ។ ទោះជា យ៉ាងណា កុំ បារម្ភ ! បញ្ហា អញ្ចាញធ្មេញ ខើច មិនចាំបាច់ ត្រូវតែ ឱ្យ អ្នក ជួប ព្យាបាល ជាមួយ ពេទ្យធ្មេញ ឡើយ ។ ខាងក្រោម វេ ប សាយ សុខភាព Health.com.kh នឹង បង្ហាញ ឱ្យដឹងពី រូបមន្ត បែប ធម្មជាតិ ងាយៗ ប៉ុន្តែ មាន ប្រសិទ្ធិភាព ខ្ពស់ ក្នុងការ ព្យាបាល ដោះស្រាយ បញ្ហា ខើច អញ្ចាញធ្មេញ ៖
១. ប្រេងល្ង៖ កម្ដៅ ប្រេងល្ង ប៉ុន្តែ ត្រូវ ប្រុងប្រយ័ត្ន កុំឱ្យ ក្ដៅ ពេក ។ ក្រោយពេល ដុស សម្អាត ធ្មេញ រួច ចូរ ប្រើប្រាស់ ប្រេងល្ង ដែល បាន កម្ដៅ នោះ ខ្ពុរ ពេញ ក្នុង មាត់ សម្រាប់ រយៈពេល ប៉ុន្មាន នាទី ។ បង្កើន រយៈពេល ខ្ពុរ ឱ្យបាន ១៥ ទៅ ២០ នាទី នៅពេល អនុត្ត ក្រោយៗ ទៀត ។

២. តែ បៃតង៖ កម្ដៅ ប្រេងល្ង ប៉ុន្តែ ត្រូវ ប្រុងប្រយ័ត្ន កុំឱ្យ ក្ដៅ ពេក ។ ក្រោយពេល ដុស សម្អាត ធ្មេញ រួច ចូរ ប្រើប្រាស់ ប្រេងល្ង ដែល បាន កម្ដៅ នោះ ខ្ពុរ ពេញ ក្នុង មាត់ សម្រាប់ រយៈពេល ប៉ុន្មាន នាទី ។ បង្កើន រយៈពេល ខ្ពុរ ឱ្យបាន ១៥ ទៅ ២០ នាទី នៅពេល អនុត្ត ក្រោយៗ ទៀត ។

៣. ទឹកអំបិល ៖ អ្វីដែល អ្នក ត្រូវធ្វើ គឺ គ្រាន់តែ លាយ អំបិល ១ ស្លាបព្រា កាហ្វេ ក្នុង ទឹក ក្ដៅ ឧណ្ហៗ ១ ពែង ។ កូរ ឱ្យ សព្វ សឹម ខ្ពុរ សម្អាត មាត់ ជាមួយ ទឹក ល្បាយ នេះ សម្រាប់ រយៈពេល ៣០ វិនាទី ។ អនុវត្ត ឱ្យបាន ពី ២ ទៅ ៣ ដង ក្នុង មួយថ្ងៃ ។

៤. ប្រេងដូង ៖ អ្វីដែល អ្នក ត្រូវធ្វើ គឺជា ដំបូង ដុស សម្អាត ធ្មេញ ដូច ពេល ធម្មតា ជាមុនសិន សឹម ខ្ពុរមាត់ ជាមួយ ប្រេងដូង សុទ្ធ ។

៥. ប្រទាល កន្ទុយក្រពើ ៖ អ្វីដែល អ្នក ត្រូវធ្វើ គឺ ជ្រើសរើស ប្រើប្រាស់ នូវ ថ្នាំដុសធ្មេញ ឬ ទឹក ខ្ពុរមាត់ ណា ដែលមាន ផ្ទុក ឬ ផ្សំ ឡើង ពី ប្រទាល កន្ទុយក្រពើ ។

៦. ក្រូចឆ្មារ ៖ ក្នុង រឡ មួយ ចូរ ច្របាច់ ក្រូចឆ្មារ ស្រស់ ១ ផ្លែ ចូល រួច បន្ថែម ប្រេង អូ លីវ កន្លះ ពែង កុំ ភ្លេច ក្រឡុង ឱ្យ សព្វ ហើយ រក្សាទុក មិនឱ្យ ត្រូវ ពន្លឺ ថ្ងៃ ។ ក្រឡុក វា រាល់ថ្ងៃ សម្រាប់ រយៈពេល ពី ៣ ទៅ ៤ សប្តាហ៍ មុនពេល ប្រើប្រាស់ ។ ម្ដង ក្នុង មួយ សប្តាហ៍ ចូរ ប្រើប្រាស់ ច្រាស់ ដុសធ្មេញ ឬ ម្រាម ថ្ងៃ ជ្រលក់ ចូល ល្បាយ រួច លាប ម៉ាស្សា ថ្នមៗ ពេញ លើ អញ្ចាញ សម្រាប់ រយៈពេល ពី ២ ទៅ ៣ នាទី ។

សម្គាល់ ៖ កត្តា មួយចំនួន ដូចជា តំណពូជ គឺ មិនអាច ទប់ស្កាត់ ឬ គ្រប់គ្រង បានទេ ប៉ុន្តែ មិនមែន មានន័យថា អ្នក មិនអាច ទប់ស្កាត់ ពី កត្តា ផ្សេងទៀត ដែល បណ្ដាលឱ្យ កើតមាន បញ្ហា ខើច អញ្ចាញ បានដែរ ! ការពារ គឺ តែង ប្រសើរ ជាង ព្យាបាល ។ កុំ ដុសធ្មេញ ខ្លាំងៗ ពេក ត្រូវ ដុស ឱ្យស្រប នឹង ខ្សែ អញ្ចាញ ហើយ ជ្រើសរើស ច្រាស ដុសធ្មេញ ប្រភេទ ណា ដែល សមស្រប មិនធំ ឬ តូច ពេក និង គួរប្រើ ខ្សែ រ៉ូ ត សម្អាត ចន្លោះ ធ្មេញ ជាប្រចាំ ទើប អាច រក្សាបាន នូវ សុខភាព មាត់ ធ្មេញ រួមទាំង អញ្ចាញ ល្អប្រសើរ ៕

ប្រភព៖ Health.com.kh

 

មតិយោបល់