ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ព្រមាននិងប្រតិកម្មយ៉ាងខ្លាំងចំពោះរដ្ឋមន្រ្តីក្រសួងកសិកម្ម ករណីដំឡើងថ្លៃសាច់ជ្រូកស្រេចតែចិត្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ព្រមាននិងប្រតិកម្មយ៉ាងខ្លាំងចំពោះរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចេះធ្វើការសហការជាមួយស្ថាប័នដទៃ ជាពិសេសគឺករណីជ្រូកនេះតែម្តង ដោយនាពេលកន្លងទៅ រដ្ឋមន្រ្តីក្រសួងរូបនេះ បានធ្វើការ មិនចេះស្តាប់គេស្តាប់ឯង ដោយបណ្តោយឲ្យដំឡើងថ្លៃស្រេចតែចិត្ត ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាដើមនោះ។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងពិធី​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១​ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ​បានលើកឡើងថា​ តាមរយៈលិខិត​ឆ្លើយឆ្លង​គ្នារ​វាង​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ ​គឺឯកឧត្តម វេង សាខុន ​និង​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន នាពេលកន្លងទៅនោះ​ បាន​ធ្វើឲ្យ​សម្តេចក្រៅក្រហាយខ្លាំង​ដោយ​សារតែរដ្ឋមន្រ្តី​ក្រសួងសិកម្ម មិន​ព្រម​ធ្វើការ​ជាមួយគេ​ដោយ​បាន​បណ្តោយ​ឲ្យសាច់ជ្រូក​ឡើងថ្លៃ​ស្រេចតែចិត្ត​របស់ឈ្មួញ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើដល់រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ ត្រូវ​បង្កើត​គណៈកម្មការ​ជាមួយ​ក្រសួង​នានា ជា​បន្ទាន់​ដើម្បីធ្វើការ​ដោះស្រាយ​ឲ្យ​បាន​សមស្រប​លើ​ករណីតម្លៃជ្រូក ​ដែលកំពុង​មាន​បញ្ហា​នាពេលបច្ចុប្បន្ននេះ​ផងដែរ ដើម្បីធ្វើយ៉ាងណាកុំឲ្យបងប្អូន​ប្រជាពលរដ្ឋ មាន​ការ​ធុញទ្រាន់​បន្ត​ទៀតនោះ៕

មតិយោបល់