បរទេស៖ កីឡាករ Gioginio Wijnaldum នៅសប្តាហ៍នេះបានចេញមកធ្វើការពន្យល់ថាគាត់តែងតែមានក្តីរីករាយជាមួយនឹងក្លឹប PSG ទោះបីជាកន្លងមកមានព័ត៌មានចេញពីអ្នកកាសែតថាកីឡាកររូបនេះមិនសប្បាយចិត្តឡើយដែលបានត្រឹមលេងជាកីឡាករបម្រុងរហូត។
កាលពីខែតុលាកន្លងមកសារព័ត៌មានបានចេញផ្សាយថាកីឡាករខ្សែបម្រើហូឡង់ដែលកំពុងមានស្ថានភាពលំបាកជាមួយនឹង PSG បានអះអាងថាគាត់ពិតជាមិនសប្បាយចិត្តឡើយជាមួយនឹងក្លឹបបន្ទាប់ពីបានចាប់ផ្តើមជីវិតនៅក្នុងប្រទេសបារាំងពីក្លឹបហង្សក្រហម Liverpool។
Wijnaldum បានពន្យល់ថា៖ការពិតគ្រានោះខ្ញុំបានសំភាសជាមួយនឹងក្រុមអ្នកកាសែតពិតមែនប៉ុន្តែការខកចិត្តនោះគឺសំដៅទៅលើសមត្ថភាពរបស់ខ្ញុំផ្ទាល់ខ្លួនដែលបានលេងត្រឹមកៅអីបម្រុងុរហូតមកហើយវាត្រូវបានយកទៅបកស្រាយផ្ទុយពីអ្វីដែលខ្ញុំចង់និយាយទៅវិញ។
គិតចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹង PSG ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនកាលពីរដូវក្តៅមក Wijnaldum ពិតជាពិបាកក្នុងការបង្ហាញខ្លួនឲ្យឈុតដំបូងបំផុតដោយក្នុងនោះលេងបានត្រឹមតែ១១ដងហើយមិនដែលរកបានគ្រាប់បាល់មួយគ្រាប់ណាឡើយ៕
មតិយោបល់