ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៣នាក់

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មន្ត្រីនគរបាលខេត្តសៀមរាបបានឱ្យដឹងថា មានមនុស្សម្នាក់ បានស្លាប់ និងមនុស្សបីនាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសូទ្រនិគម កាលពីនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី នៅត្រង់ចំណុចគោកចំរះ ផ្លូវក្រាលក្រួសក្រហម ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

មន្ត្រីនគរបាលដដែលបន្តថា មនុពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4004 បើកបរដោយឈ្មោះ ខា ប៉ី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរកសិករ ដឹកអ្នករួមដំណើរឈ្មោះ ជុំ សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ បានបុកប៉ះម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1U-9592 បើកបរដោយឈ្មោះ រុន សារី ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរកសិករ ដឹកអ្នករួមដំណើរឈ្មោះ អឿន តាំ ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរកសិករ បើកបរទិសដៅពីជើងទៅត្បូង (ច្រាសទិសគ្នា) ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលអោយអ្នកបើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ ពាក់ស្លាកលេខសៀមរាប 1U-9592 ឈ្មោះ រុន សារី រងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពតាយ៉ែក និងអ្នករួមដំណើរជាមួយឈ្មោះ អឿន តាំ រងរបួសធ្ងន់ ។ ចំណែកអ្នកបើកបរម៉ូតូម៉ាក HONDADREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CU-4004 ឈ្មោះខា ចំប៉ី និងអ្នករួមដំណើរជាមួយឈ្មោះ ជុំ សុខហេង រងរបួសធ្ងន់ ម៉ូតូខូចខាតចំនួន ០២គ្រឿង(ធ្ងន់) ។

មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបរម៉ូតូ ម៉ាក HONDA DREAM ស្លាកលេខភ្នំពេញ 1CU-4004 បើកបរល្បឿនលឿននិងមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ។ រីឯវត្ថុតាង ត្រូវបានកម្លាំងជំនាញយកមករក្សាទុក នៅប៉ុស្តិ៍តាយ៉ែកជាបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

មតិយោបល់