ហេតុការណ៍ខាងលើនេះ បានបង្កអោយខ្ទេចខ្ទី រនាំងដែកទ្រូងផ្លូវចំនួន៥ផ្ទាំង ដោយរថយន្តនេះបាន ធ្វើដំណើរក្នុងទិសដៅ ពីភ្នំពេញទៅព្រំដែនថៃ ក្នុងល្បឿនលឿន ដោយមានបំណងដឹកផ្លែស្វាយទៅឲ្យម៉ូតដែលរង់ចាំនៅព្រំដែនថៃ លុះពេលដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរងងុយដេក ទើបធ្វើអោយរេចង្កូតទៅបុកខឿនទ្រូងផ្លូវនិងរនាំងដែក បណ្តាលអោយរថយន្តក្រឡាប់នៅលើទ្រូងផ្លូវតែម្តង។
បច្ចុប្បន្នរថយន្តនេះ ត្រូវបានប្រគល់ទៅអោយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តហើយ ក្នុងការអនុវត្តតាមផ្លូវច្បាប់៕
មតិយោបល់