ព័ត៌មានជាតិ

Pedri ត្រូវបានគ្រូបង្វឹកប្រដូចទៅនឹងវិរៈបុរសម្នាក់របស់ Barcelona

បរទេស៖ កីឡាករវ័យក្មេងឆ្នើម Pedri ក្រៅតែពីមានព័ត៌មានចេញផ្សាយជាច្រើនរួចមកហើយនោះនៅពេលនេះត្រូវបានគេកំពុងប្រដូចសមត្ថភាពរបស់គាត់ទៅនឹងទំរង់លេងរបស់វិរ:បុរសក្លឹបលោក Iniesta ថែមទៀតផង។

គ្រូបង្វឹករបស់ក្លឹបគឺលោក Xavi ផ្ទាល់ដែលជាអ្នកធ្វើការប្រដូចនេះដោយលោកបាននិយាយថា Pedri បានរំលឹកគាត់ឲ្យនឹកឃើញឡើងវិញនូវសមត្ថភាពដ៏អស្ចារ្យរបស់លោក Iniesta ពេលមានវត្តមាននៅ Barcelona ហើយលោកបញ្ជាក់ថាបច្ចុប្បន្នមានកីឡាករតិចតួចណាស់ដែលមានសមត្ថភាពបែបនេះ។

កីឡាករខ្សែបម្រើវ័យទើបតែ១៩ឆ្នាំរូបនេះសាជាថ្មីបានបង្ហាញសមត្ថភាពនៅក្នុងឈុតធំរបស់ក្លឹបតាមរយ:ជ័យជម្នះជាបន្តបន្ទាប់និងចុងក្រោយនេះយកឈ្នះលើក្រុម AT Club ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០ទៀតផង៕

មតិយោបល់