បរទេស៖ The Tuttomercatoweb ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី Juventus បានត្រៀមផែនការរួចទៅហើយក្នុងការចុះកុងត្រាទិញដាច់កីឡាករ Kean ពីក្លឹប Everton
តែម្តងនៅរដូវកាលនេះពោលគឺមុនកុងត្រា។
កីឡាករ Moise Kean វ័យ២២ឆ្នាំរូបនេះបានត្រឡប់មកកាន់ទឹកដី Turin វិញក្នុងលក្ខខណ្ឌជាកីឡាករខ្ចីជើងកាលពីរដូវក្តៅមុនជាមួយនឹងកុងត្រា២ឆ្នាំហើយក្លឹបមានសិទ្ធក្នុងការទិញកីឡាកររូបនេះដាច់ក្នុងតម្លៃ១៩លានផោននៅក្នុងឆ្នាំ២០២៣ប៉ុន្តែ Juventus គឺនឹងមិនរងចាំរហូតដល់កុងត្រានេះចប់ឡើយ។
គួរឲ្យដឹងដែរថារដូវកាលខ្ចីជើងនេះ Kean អាចបង្ហាញខ្លួនបានជាញឹកញាប់ជាមួយនឹង Juventus ហើយជឿជាក់ថានឹងក្លាយទៅជាកីឡាករដ៏គូរយ៉ាងអស្ចារ្យជាមួយនឹងខ្សែប្រយុទ្ធចំណូលថ្មី Dusa Vlahovicជាមិនខាន់នៅតំបន់ជួរមុខនាពេលអនាគត៕
មតិយោបល់