ព័ត៌មានសិល្បៈ និងកម្សាន្ត

បងប្រុស Tangmo ថាដ៏រាបណាប្រទេសថៃនៅមានយុត្តិធម៌ សូមឱ្យប៉ូលិសរកការពិតឱ្យប្អូនស្រី

(ភ្នំពេញ)៖ ថ្មីៗនេះបងប្រុសបង្កើត Tangmo គឺលោក Dais Dejjab បានធ្វើការបង្ហោះសារចាក់ដោតមួយនៅលើ បណ្ដាញសង្គមទាមទាររកយុត្តិធម៌សម្រាប់ការបាត់បង់ជីវិតដ៏សែនកម្សត់សម្រាប់ប្អូនស្រីជាទីស្រលាញ់។

ករណីមរណភាពតារាសម្ដែងវ័យក្មេង Tangmo ធ្លាក់ពីលើទូកល្បឿនលឿន Cobalt រហូតដល់ស្លាប់យ៉ាងអាថ៌កំបាំងដែលកំពុងធ្វើដំណើរជាមួយក្រុមមិត្តភក្តិ៥នាក់កាលពីយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ មន្ត្រីជំនាញកំពុងពន្លឿនការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុពិតនៃការស្លាប់តារាស្រី រូបនេះ ហើយបានសួរចម្លើយមិត្តភ័ក្តិ៥នាក់ទៀតដែលជិះទូកជាមួយនិង Tangmo។

ស្របពេលគ្នានេះស្រាប់តែបងប្រុស Tangmo បានបង្ហោះសារលើហ្វេសប៊ុកសូមអំពានាវដល់ក្រុម ប៉ូលិសរកយុត្តិធម៌ជូនប្អូនស្រី ដោយក្នុងនោះលោកសរសេរថា “សុំការពិត សុំយុត្តិធម៍ ដើម្បីឱ្យដឹងថាវា នៅតែមាននៅក្នុងប្រទេសនេះ”៕

ប្រភព៖ nineentertain

មតិយោបល់