ព័ត៌មានជាតិ

អង់គ្លេសថានឹងគាំទ្រប៉ូឡូញ ក្នុងការសម្រេចចិត្តបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន

(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉ាលែនស៍ (Ben Wallace) បាននិយាយថាចក្រភពអង់គ្លេសនឹងគាំទ្រប៉ូឡូញ ប្រសិនបើទីក្រុង វ៉ាសូវី សម្រេចចិត្តផ្គត់ផ្គង់យន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធតែម្នាក់ឯងជាមួយកងទ័ពរុស្ស៊ី។

លោក Ben Wallace ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News នៅថ្ងៃអង្គារនេះ ប៉ុន្តែលោកក៏បានព្រមានដែរថា បើប៉ូឡូញសម្រេចចិត្តបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែនមែន នោះទីក្រុងវ៉ាសូវី ក៏ត្រូវដឹងជាមុនដែរថា អាចនឹងប្រឈមមុខនឹងផលវិបាកដោយផ្ទាល់ ពីសំណាក់រុស្ស៊ី ឬបេឡារុស។

លោក Wallace បានបញ្ជាក់ដូច្នេះថា «យើងនឹងការពារប៉ូឡូញ ហើយយើងនឹងជួយពួកគេនូវអ្វីដែលពួកគេត្រូវការ»។ លោកបន្ថែមថាអង់គ្លេស នឹងមិនបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែនឡើយ ដ្បិតពីឡុតអ៊ុយក្រែនមិនមានសមត្ថភាពប្រើប្រាស់យន្ដហោះចម្បាំងរបស់ខ្លួន៕

ប្រភព៖​ Reuters

មតិយោបល់