ព័ត៌មានជាតិ

លំនៅដ្ឋានប្រជាពលរដ្ឋ៣១ខ្នងនៅស្រុកថ្មគោលរងការខូចខាតដោយភ្លៀងលាយឡំខ្យល់កន្ត្រាក់

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅស្រុកថ្មគោល មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់មួយមេធំបណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ(របើកដំបូលផ្ទះ)សរុបចំនួន៣១ខ្នង។

ក្នុងនោះឃុំចំនួន០៣បានទទួលរងផលប៉ះពាល់ពីភ្លៀងនិងខ្យល់កន្ត្រាក់ខាងលើនេះ៖

១.ឃុំបឹងព្រីង ខូចខាតចំនួន២៩ខ្នង-របើកសំបូលផ្ទះចំនួន២៤ខ្នង-រោងគោចំនួន០២រោង-តូបលក់ដូរចាប់ហ៊ួយចំនួន០២-ខូចខាតផ្ទះទាំងស្រុងចំនួន០១ខ្នងទំហំ៦ម៉ែត្រx៨ម៉ែត្រជញ្ជាំងឈើប្រក់សង្ក័សីតែពុំមានមនុស្សគ្រោះថ្នាក់ឡើយ។

២.ឃុំជ្រោយស្ដៅខូចខាតចំនួន១០ខ្នងផ្ទះ-របើកដំបូលស័ង្កសី១០០%ចំនួន០៣ខ្នងផ្ទះ-របើកដំបូលស័ង្កសី៥០%ចំនួន០៤ខ្នងផ្ទះ-របើកដំបូលស័ង្កសី១៥%ចំនួន០១ខ្នងផ្ទះ-របើកដំបូលស៊ីប្រូ០៦សន្លឹកចំនួន០១ខ្នងផ្ទះ-របើកដំបូលស័ង្កសី០៥សន្លឹកចំនួន០១ខ្នងផ្ទះ។

៣.ឃុំរូងជ្រៃខូចខាតចំនួន០២ខ្នងផ្ទះរបើកស័ង្កសីសរុប៣៩សន្លឹក។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕

 

មតិយោបល់