ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ បញ្ជាការដ្ឋានអង្គរក្ស បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៦ឆ្នាំថ្ងៃបង្កើតវរៈសេនាតូចលេខ២៤៦ នឹងខួបអនុស្សាវរីយ៍លើកទី៨ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ៤ កញ្ញា ២០០៩ – ៤ កញ្ញា ២០១៦។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ បណ្ឌិត បុ៉ល សារឿន អគ្គមេបញ្ជាកងយោធពលខេមរៈភូមិន្ទ តំណាងដ៏ខ្ពងខ្ពស់ សម្តេចតេជោ ហុ៊ន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង បុ៊នហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្យ នឹងថ្លែងសន្ទរកថាស្វាគមន៍មួយចំនួន ហើយនិងការធ្វើព្យូហយាត្រាតាមបណ្តាផែនផងដែរ៕
មតិយោបល់