អាមេរិក៖ បច្ចុប្បន្នលោក Mark Zuckerberg គឺជាកំពូលមហាសេដ្ឋី ដែលមានវ័យក្មេងជាងគេ និងជាកំពូលមហាសេដ្ឋីលំដាប់ទី៥នៅលើពិភពលោក ប៉ុន្តែក៏មានរឿងដ៏គួរឲ្យអស់សំណើច និងមិនគួរឲ្យជឿផងដែរ ពាក់ព័ន្ធនឹងរូបលោកផ្ទាល់។ ចង់ដឹងអត់ថា Mark Zuckerberg មានអាថ៌កំបាំងអ្វីខ្លះ?
០១) នៅផ្ទះពុំមានទូរទស្សន៍
ខណៈដែលមនុស្សជាច្រើនចូលចិត្តមើលទូរទស្សន៍ និងមានទូរទស្សន៍នៅផ្ទះស្ទើរតែគ្រប់បន្ទប់នោះ បែរជាស្ថាបនិក និងជានាយកប្រតិបត្តិ Facebook រូបនេះ ពុំមានទូរទស្សន៍សូម្បីតែមួយគ្រឿងនៅក្នុងលំនៅដ្ឋានដ៏ស្កឹមស្កៃ។ តើមហាសេដ្ឋីរូបនេះអត់លុយទិញទូរទស្សន៍មែន? ថ្លែងប្រាប់ទូរទស្សន៍ ABC News លោក Mark Zuckerberg បានបញ្ជាក់យ៉ាងខ្លីថា «វាគឺជាការចំណាយពេលដ៏ឥតប្រយោជន៍បំផុត ក្នុងការមើលទស្សន៍»។ និយាយជារួមគឺលោកពុំមានពេលវេលាសម្រាប់មើលទស្សន៍តែម្ដង។
ចុចអានអត្ថបទ៖ ហេតុអ្វីបានជា Mark Zuckerberg មេធំ Facebook ចូលចិត្តពាក់អាវយឺតដដែល?
០២) បរិភោគតែបន្លែ
មិនមែនជាអ្នកកាន់សីល ឬអ្នកបួសនោះទេ ប៉ុន្តែមហាសេដ្ឋីវ័យ ៣២ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកបរិភោគតែបន្លែ ចំណែកសាច់សត្វវិញគឺលោកបរិភោគ ដរាបណាសាច់សត្វនោះ ជាសាច់សត្វដែលលោកបានសម្លាប់ដោយផ្ទាល់ដៃ។ ការទម្លាប់ហូបបួសនេះ ត្រូវបានលោកបញ្ជាក់ថា វាបានធ្វើឡើងតាំងពីឆ្នាំ ២០១១។
ចុចអានអត្ថបទ៖ តើ Facebook ជះលុយប៉ុន្មានដើម្បីទិញយក Domain «facebook.com និង fb.com»?
០៣) ចំណាយពេល ៣០នាទី ឬច្រើនជាងនេះក្នុងមួយថ្ងៃដើម្បីអានសៀវភៅ
បើទោះបីជាលោកបានបោះបង់ការសិក្សានៅមហាវិទ្យាល័យក្ដី ប៉ុន្តែការសិក្សាវិញគឺលោកមិនធ្លាប់បោះបង់ឡើយ ពោលគឺលោកតែងតែចំណាយពេលប្រមាណ ៣០នាទី ឬច្រើនជាងគេ ជារៀងរាល់ថ្ងៃមុនពេលចូលដេក ដើម្បីអានសៀវភៅ។ លោកថែមទាំងបានបញ្ជាក់ថា ការអានសៀវភៅគឺជាការសិក្សាដ៏ល្អមួយ ហើយលោកក៏បានជំរុញមនុស្សនៅទូទាំងពិភពលោកឲ្យអានសៀវភៅឲ្យបានច្រើន ដើម្បីពង្រីកចំណេះដឹងផ្ទាល់ខ្លួន ដើម្បីជាប្រយោជន៍។
ចុចអានអត្ថបទ៖ ១០ប្រទេស ដែលមានអ្នកប្រើ Facebook ច្រើនជាងគេបំផុតក្នុងឆ្នាំ ២០១៦
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះ ទស្សនាវដ្ដី Forbes បានវាយតម្លៃថា លោក Mark Zuckerberg មានលុយចំនួន ៥៤.៥លានដុល្លារអាមេរិក៕

មតិយោបល់