(បរទេស)៖ កេរ្តិ៍ឈ្មោះរបស់តារាសម្តែង Leonardo DiCaprio ចាប់ផ្តើមសុះសាយខ្លាំង បន្ទាប់ពីលោកបានសម្តែងក្នុងរឿង Titanic មក ដែលរឿងមួយនេះ ទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុក។ យ៉ាងណាមិញ នេះមិនមែនជាភាពយន្តដំបូងឡើយដែលតារាសម្តែងប្រុស Leonardo DiCaprio ចូលរួមសម្តែង ពោលមុនពេលទទួលបានការគាំទ្ររឿង Titanic នោះ លោកក៏ទទួលបានការចាប់អារម្មណ៍ក្នុងរឿង Romeo and Joliet ផងដែរ។
ជាការពិតណាស់ដែលតារាសម្តែងរូបនេះ មានឈាមជ័រជាអ្នកសិល្បៈដូចឪពុក ដោយលោកចាប់ផ្តើមប្រលូកក្នុងវិស័យភាពយន្តតាំងពីក្មេងមកម្ល៉េះក្នុងឆ្នាំ១៩៨៩។ រយៈពេលជាង ៣០ឆ្នាំមកនេះ លោកបានសាងសមិទ្ធផលជាច្រើនរហូតជាប់ឈ្មោះជាតារាសម្តែងឆ្នើមមួយរូបដែលមានអ្នកគាំទ្រទទួលស្គាល់ពីសមត្ថភាពសម្តែង ជាហេតុធ្វើឱ្យប្រជាប្រិយភាពរបស់តារាប្រុសរូបនេះកាន់តែរីកសុះសាយខ្លាំងឡើងលំដាប់អន្តរជាតិ។
មិនត្រឹមតែប៉ុណ្ណោះ Leonardo DiCaprio ក៏ត្រូវបានគ្រប់គ្នាកោតសរសើរពីរូបរាងដ៏ស្រស់សង្ហារបស់លោកទៀតផង។ ទោះជាយ៉ាងណា ឈានដល់វ័យក្បែរ ៥០ឆ្នាំ Leonardo DiCaprio មានការប្រែប្រួលរូបរាងស្ទើរទាំងស្រុងទៅតាមពេលវេលា បើធៀបទៅកាលពីជាង ២០ឆ្នាំមុន ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់តារាសម្តែងប្រុសរូបនេះ នៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្ររហូតលោកអាចដណ្តើមបានពានរង្វាន់ជាច្រើនពីវិស័យភាពយន្តនេះទៀតផង៕







មតិយោបល់