(ភ្នំពេញ)៖ ដោយនិយាយមិនលាក់លៀម ស្រីស្អាតដែលជាអតីតបវរកញ្ញា Miss Grand Cambodia 2017 ខ្លឹម ស្រីគា បានប្រាប់Sabay ឲ្យដឹងថា មួយតួខ្លួនរបស់នាងសព្វថ្ងៃនេះ គឺគ្មានការកែកុនអ្វីនោះឡើយសូម្បីបន្តិច។
ស្រីគា និយាយថា៖ «បើនិយាយទៅបង តាំងពីចុងសក់ដល់ចុងជើង គឺធម្មជាតិសុទ្ធតែម្តង គឺមិនបានកែកុន មិនបានធ្វើអី រឺចាក់អ្វីបាន១សេសេលើខ្លួន ក៏អត់មានទេ»។
អតីតបវរកញ្ញារូបនេះបានបន្ថែមទៀតថា ទៅថ្ងៃអនាគត បើសិនជានាងកែរកុនលុះត្រាតែនាងមានសមត្ថភាពគ្រប់គ្រាន់ ហើយវ័យកាន់តែជ្រេរទៅមុខ អាចគិតគូរនឹងធ្វើ ព្រោះជីវិតរបស់មនុស្សយើងខ្លីណាស់ បើមានជ្រួញមានអ្វីក៏ធ្វើទៅតាមភាពជាក់ស្តែងតែម្តង តែឥឡូវនេះនាងសុំត្រឹមធម្មជាតិសិន។ ស្រីគា បានបន្តឲ្យដឹងទៀតថា ឥឡូវនេះនាងមានអាយុ ២៥ឆ្នាំហើយ ចំណែកឯគីឡូវិញក៏ធ្ងន់គួរសមណាស់ដែររហូតដល់ ៦៥គីឡូ ខុសកាលពីនាងប្រឡងគឺនាងមានទម្ងន់តែ៥៥គីឡូប៉ុណ្ណោះ ចំណែកកម្ពស់វិញគឺ ១ម៉ែត៧៣ សង់ទីម៉ែត្រ។
មតិយោបល់